លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជួប​អង្គ​ទូត​ប្រទេស​ប្រជាធិបតេយ្យ

ដោយ សេក បណ្ឌិត
2022.01.27
Share on WhatsApp
Share on WhatsApp
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជួប​អង្គ​ទូត​ប្រទេស​ប្រជាធិបតេយ្យ (ឆ្វេង) អ្នកស្រី ជើស្ទី អដ៍ស្មែន (Kjersti Rødsmoen) ឯកអគ្គរាជទូត​ន័រវេសន៍​ប្រចាំ​ប្រទេស​ថៃ និង​កម្ពុជា ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជួប​ជាមួយ​អង្គ​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ជា​ហូរហែ ទោះ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​រូប​លោក​វិញ​ក៏​ដោយ។

លោក កឹម សុខា ឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២៧ មករា​ថា លោក​បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ន័រវេសន៍​ប្រចាំ​ប្រទេស​ថៃ និង​កម្ពុជា (Norwegian Ambassador to Thailand and Cambodia) អ្នកស្រី ជើស្ទី អដ៍ស្មែន (Kjersti Rødsmoen) នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២០ មករា។ ជំនួប​នេះ​ធ្វើ​ឡើង​រយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សំណុំរឿង​របស់​លោក​ឡើងវិញ ក្រោយ​ផ្អឹប​ទុក​ជិត ២ឆ្នាំ។ លោក​បញ្ជាក់​ដោយ​ខ្លី​ថា ក្នុង​ជំនួប​នោះ ឯកអគ្គរាជទូត​ន័រវេសន៍​បាន​សាកសួរ​អំពី​ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក។ លោក កឹម សុខា ថ្លែង​ទៀត​ថា លោក​សូម​អរគុណ​ដល់​អង្គទូត​បរទេស ក្រុម​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន និង​សហការី​របស់​លោក ដែល​បាន​តាមដាន​សង្កេត​ការណ៍​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ចំពោះ​សវនាការ​សំណុំរឿង​របស់​លោក​នា​ពេល​កន្លង​ទៅ និង​នៅ​ពេល​ថ្មីៗ នេះ ទោះ​បី​ជា​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​ក៏​ដោយ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​លើក​យក​សំណុំរឿង​លោក កឹម សុខា ទាក់ទង​នឹង​បទ​ក្បត់​ជាតិ មក​ជំនុំជម្រះ​ឡើង​វិញ​ចំនួន​ពីរ​លើក​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី១៩ និង​ទី២៥ មករា​ថ្មីៗ នេះ។ សវនាការ​ពីរ​លើក​ចុង​ក្រោយ​នេះ​បាន​លេច​ឡើង​នូវ​ចំណុច​ចម្រូងចម្រាស​មួយ គឺ​តំណាង​អយ្យការ​បាន​ជំរុញ​ឱ្យ​លោក កឹម សុខា សារភាព​ទោស​កំហុស ដើម្បី​ឱ្យ​សំណុំរឿង​នេះ​ឆាប់​ចប់។ ក្រុម​មេធាវី​ការពារ​ក្ដី​ចាត់​ទុក​ការ​លើក​ឡើង​ដែល​មាន​ចរិត​បង្ខំ​បែបនេះ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស ព្រម​ទាំង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រោះ​លោក កឹម សុខា មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ តុលាការ​គ្រោង​បន្ត​សវនាការ​រឿង​ក្ដី​នេះ​នៅ​ថ្ងៃ​ទី២ កុម្ភៈ សប្ដាហ៍​ក្រោយ​ទៀត។ 

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ផង នៅ​តែ​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ ពួក​គេ​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ដើម្បី​ឱ្យ​លោក​អាច​ចាប់​ផ្ដើម​ជីវិត​​នយោបាយ​បាន​ដូច​ដើម​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

លី ប៊ុនលីន
Jan 28, 2022 09:20 PM

ម៉េច​បាន​នូវ​ប្រើ​ពាក្យ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ? គួរ​តែ​ប្រើ​ពាក្យ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ត្រឹម​ត្រូវ​

គេហទំព័រ​ទាំងមូល