មេធាវី​លោក​ កឹ​ម​ ​សុខា​ ​ថា​អ្នកនយោបាយ​ទុច្ចរិ​តព្យាយាម​ទម្លាក់​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​

ដោយ ខែ សុណង
2021-03-20
Share
មេធាវី​លោក​ កឹ​ម​ ​សុខា​ ​ថា​អ្នកនយោបាយ​ទុច្ចរិ​តព្យាយាម​ទម្លាក់​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​ (ឆ្វេង) លោក កឹម សុខា និងលោកមេធាវីការពារក្តី ចាន់ ចេន។
រូប៖ RFA

មេធាវី​ការពារ​ក្តី​លោក​ កឹ​ម​ ​សុខា​ ​គឺលោក​ ​ចាន់​ ចេ​ន​ ​បានសរសេរ​លើ​ហ្វេសប៊ុក​ ​ចោទសួរ​ទៅ​អ្នករិះគន់​លោក​ កឹ​ម​ ​សុខា​ ​ថា​ ​ពួកគេ​ធ្វើអ្វី​មិនបាន​មួយ​ចំណិត​លោក​ កឹ​ម​ ​សុខា​ ​នោះទេ ទោះបី​ខ្លួន​មាន​សេរីភាព​ជាង​លោក​ កឹ​ម​ ​សុខា​ ​ក្ដី​។​ ​លោក​បាន​ចោទប្រកាន់​ថា​ ​អ្នកនយោបាយ​​ទុច្ចរិត​ ៣​ក្រុម​ កំពុង​ព្យាយាម​ទម្លាក់​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​។​ ​លោក​មេធាវី​ ​ចាន់​ ចេ​ន​ ​រៀបរាប់​ថា​ ​ក្រុម​ទី​១​តាមដាន​លោក​ កឹ​ម​ ​សុខា​ ​ស្ទើរតែ​គ្រប់​ជំ​ហាន​និង​គំរាម​ថា ​ប្រ​យ​ត្ន័​ហួស​បន្ទាត់ក្រហម​ ដែល​ជាប់​បម្រាម​តុលាការ​។​ ​ក្រុម​ទី​២​ស្រែក​ពីក្រៅ​ថា​ ​លោក​ កឹ​ម​ ​សុខា​ ​នៅ​សម្ងំ​ស្ងៀម​មិនព្រម​ចេញ​មក​ធ្វើសកម្មភាព​ជួយ​សកម្មជន​ដែលកំពុងជាប់ពន្ធនាគារ និង​ ​ក្រុម​ទី​៣​ចោទ​លោក​ កឹ​ម​ ​សុខា​ ​ថា​មិន​គិត​ធ្វើ​អី​ទៀត​ ​សម្ងំ​ដេក​សង្ឃឹម​សហគមន៍​អន្តរជាតិ​ ​គ្មាន​សកម្មភាព​ មិន​ចាត់តាំង​អ្នកនេះ​អ្នកនោះ​ឱ្យ​ទៅ​បង្កើត​គណបក្ស​ថ្មី​ ​មិន​រៀបចំ​បណ្តាញ​ឱ្យ​ទាន់​ការបោះឆ្នោត​ឆ្នាំ​២​០​២​២​-​ឆ្នាំ​២​០​២​៣​។​

ទាក់ទង​ការ​លើកឡើង​របស់​មេធាវី​លោក​ កឹ​ម​ ​សុខា​ ​បែប​នេះ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ ​ចាន់​ ចេ​ន​ ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​។​

ទោះ​យ៉ាងណា​ ​ម​ន្រ្តី​ជំនិត​លោក​ កឹ​ម​ ​សុខា​ ​ម្នាក់​គឺ​លោក​ ​មា​ជ​ សុ​វណ្ណា​រ៉ា​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​នេះ​ជា​ទ​ស្សនៈ​មេធាវី​ប៉ុណ្ណោះ​ ដែល​មិនមែន​ជា​ការ​ឆ្លុះបញ្ចាំង​ពី​គំនិត​លោក​ កឹ​ម​ ​សុខា​ ​ឡើយ​។​ ​លោក​អះអាង​ទៀត​ថា​ ​ត្បិត​លោក​ កឹ​ម​ ​សុខា​ ​ត្រូវ​បាត់បង់​សេរីភាព​ផ្នែក​នយោបាយ​ក្ដី​ ​ប៉ុន្តែ​លោក​កំពុង​ព្យាយាម​រក​ដំណោះស្រាយនយោបាយ​បែប​ត្រជាក់​ជាមួយ​គណបក្ស​កាន់អំណាច​ដោយមាន​ការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​។​ ​លោក​ស្នើ​ទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មានការ​អត់ធ្មត់​ ​ដោយ​លោក​យល់ថា ​ដំណោះស្រាយ​បែប​នេះ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ហើយ​៖ «អ្វី​ដែល​យើង​ចង់បាន​ធ្វើ​ថ្ងៃនេះ​ថ្ងៃស្អែក​យើង​អត់​អាច​គិតឃើញ​ចឹ​ង​ទេ​ ​សរុប​មកវិញ​ការ​ធ្វើការ​នយោបាយ​លោក​ កឹ​ម​ ​សុខា​ ​ត្រជាក់​ប៉ុន្តែ​មាន​ពេលវេលា​យូរអង្វែង​សម្រាប់​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ថា​ ចប់​ទៅ​មានការ​ជឿជាក់​គ្នា​»

​លោក​ ​មា​ជ​ សុ​វណ្ណា​រ៉ា​ ឱ្យ​ដឹង​ទៀត​ថា​ ​មួយ​រយៈ​នេះ​លោក​ កឹ​ម​ ​សុខា​ ​មិនសូវ​បាន​ជួប​ផ្ទាល់​ជាមួយ​បណ្តា​អង្គទូត​ព្រោះតែ​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ ​ប៉ុន្តែ​លោក​ កឹ​ម​ ​សុខា​ ​នៅជួប​ជជែក​ជាមួយ​អ្នក​ទាំងនោះ​តាម​បណ្ដាញ​ទំនាក់​ទង​សង្គម​ដដែល​ទេ​។​

លោក​ កឹ​ម​ ​សុខា​ ​ដែល​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​កាលពី​ឆ្នាំ​២​០​១​៧​ ​ប៉ុន្តែ​មកដល់ពេលនេះ​តុលាការ​មិនទាន់​បញ្ចា​ប់​ការ​ជំនុំ​ជម្រះ​ក្ដី​នៅឡើយទេ។​ ​តុលាការ​បាន​ហាមឃាត់​លោក​ កឹ​ម​ ​សុខា​ ​មិន​ឱ្យ​ធ្វើសកម្មភាព​នយោបាយ​ ​និង​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​បានឡើយ។​

អ្នកវិភាគ​ ​ជំរុញ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ ​សុខា​ ថា​ គួរ​ធ្វើសកម្មភាព​បន្ថែម​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយនយោបាយ​។​

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ​ឯម​ ​សុវណ្ណ​រ៉ា​ ​សង្កេតឃើញ​ថា​ ​សកម្មភាព​លោក​ កឹ​ម​ ​សុខា​ ​ហាក់​បីដូច​ស្ងាត់ស្ងៀម​បើ​ធៀប​នឹង​នយោបាយ​ការបរទេស​លោក​ ​សម​ ​រ​ង្ស៊ី ​ហើយ​លោក​ ​សម​ ​រ​ង្ស៊ី ​ក៏​កំពុង​ទទួល​បានផល​ខ្លះ​ៗ​ហើយ​ដែរ​។​ ​សភា​អឺរ៉ុប​ដែល​ពី​ស​ប្តាហ៍​មុន​បាន​ធ្វើ​សេចក្តី​សម្រេច​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​លុបចោល​សាលក្រម​ផ្តន្ទាទោស​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ ​ដោះលែង​ ​និង​ទម្លាក់​ចោល​បទចោលប្រកាន់​មេបក្ស​ប្រឆាំង​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ព្រមទាំង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​។​

ជុំវិញ​ការលើក​​ឡើង​របស់​មេធាវី​លោក​ កឹ​ម​ ​សុខា​ ​នេះ​ដែរ​ ​លោក​ ​ឯម​ ​សុវណ្ណ​រ៉ា​ ​យល់ថា​ ​ការ​លើកឡើង​នេះ​អាច​ជា​គំនិត​មួយ​របស់​លោក​ កឹ​ម​ ​សុខា​ ​ចង់​រក្សា​កម្លាំង​និង​កិត្តិនាម​កុំ​ឱ្យ​បែកបាក់​៖ «ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​ឱ្យ​មានការ​គិត​ទេ​ឱ្យ​មាន​ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​គាត់​ (​លោក​ កឹ​ម​ ​សុខា​) ​ពីមុន​មក​ក៏​មិនសូវ​ទាក់ទាញ​អី​ដែរ​ណាមួយ​សកម្មភាព​ស្ងាត់​អត់​ដូច​លោក​ ​សម​ ​រ​ង្ស៊ី ​គាត់​ធ្វើសកម្មភាព​រហូត​»

នេះ​ជា​លើក​ទី​២​ហើយដែល​មេធាវី​លោក​ កឹ​ម​ ​សុខា​ ​បញ្ចេញ​ប្រតិកម្ម​ការពារ​ប្រជាប្រិយភាព​លោក​ កឹ​ម​ ​សុខា​។​ ​កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រុម​មេធាវី​បាន​រួមគ្នា​ចេញ​លិខិត​មួយ​ប្រាប់​អ្នក​ទៅ​អ្នកនយោបាយ​ដែល​ចេញទៅ​បង្កើត​បក្ស​ថ្មី​ថាកុំ​យកឈ្មោះ​លោក​ កឹ​ម​ ​សុខា​ ​ទៅជា​ប់​ពាក់ព័ន្ធ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល