សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រម្លឹក​​ខួប​លើក​ទី៧០ នៃ​ថ្ងៃប្រវត្តិសាស្រ្ត បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​​

ដោយ ទីន ហ្សាការីយ៉ា
2019-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះរាជតំណាងព្រះបរម​រាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូលរួម​ពិធី​រំលឹក​ខួប​ទី ៦៥ នៃ​ការ​បាត់​បង់​កម្ពុជា​ក្រោម នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៤។
ព្រះរាជតំណាងព្រះបរម​រាជវាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាង​ចូលរួម​ពិធី​រំលឹក​ខួប​ទី ៦៥ នៃ​ការ​បាត់​បង់​កម្ពុជា​ក្រោម នា​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៤។
RFA/Uon Chhin

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹងប្រារព្ធពិធីខួបលើកទី៧០ឆ្នាំនៃថ្ងៃប្រវត្តិសាស្រ្ត ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹក​ដី ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​គ្រប់គ្រង​រហូត​ដល់​បច្ចុប្បន្ន។

ការ​ប្រារព្ធ​ពិធី​នេះ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ខាង​មុខ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ទល់​មុខ​ឃ្លាំង​ឫស្សីកែវ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ។ ពិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧កន្លះ​ដល់​ម៉ោង ៥ល្ងាច និង​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩អង្គ គឺ​ត្រូវ​នឹង​ចំនួន​ឆ្នាំ ដែល​បារាំង​បាន​ធ្វើ​ច្បាប់​ផ្ទេរ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។ ការ​ប្រារព្ធ​ពិធី​នេះ ក៏​មាន​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ នរោត្តម សីហមុនី យាង​ចូលរួម​ដែរ។

សេចក្ដី​អំពាវនាវ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ពី​គោល​បំណង​ប្រារព្ធ​ពិធី​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នេះ គឺ​ជា​ការ​ចងចាំ​នូវ​ទិវា​ប្រវត្តិសាស្ត្រ និង​សម្ដែង​នូវ​កតញ្ញុតាធម៌ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ និង​វីរ​យុវជន និង​វីរ​យុវនារី ខ្មែរ​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ក្នុង​ព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​ខ្មែរ ជាពិសេស មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោម។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​ឱ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​នេះ និង​ផ្ដល់​ជំនួយ​ជា​សម្ភារៈ ទឹក​បរិសុទ្ធ ថវិកា ដើម្បី​ឲ្យ​ពិធី​នេះ​រលូន​ទៅ​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល