គ.ជ.ប​ប្រាប់​ពលរដ្ឋ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​​ខ្មែរ​ទៅ​ស្នើ​ឯកសារ​បញ្ជាក់​​សម្រាប់​ការ​បោះឆ្នោត

ដោយ ម៉ៅ សុធានី
2022.05.07
Share on WhatsApp
Share on WhatsApp
គ.ជ.ប​ប្រាប់​ពលរដ្ឋ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​​ខ្មែរ​ទៅ​ស្នើ​ឯកសារ​បញ្ជាក់​​សម្រាប់​ការ​បោះឆ្នោត ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោត នា​ពេល​កន្លង​ទៅ។
RFA/Sorn Chanratha

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (..) ប្រាប់​ពលរដ្ឋ​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការ​បោះឆ្នោត ត្រូវ​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ.សប) រយៈពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃទី ៥ ខែ​ឧសភា ដល់​ថ្ងៃទី ៣ ខែ​មិថុនា។

ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយ​ដែល​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ទូទាំង​ប្រទេស កាលពី​ថ្ងៃទី​៦ ខែ​ឧសភា បាន​រៀបចំ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​របស់​ខ្លួន សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃអាទិត្យ ទី​៥ ខែ​មិថុនា។

គេហទំព័រ​គ..ប ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ អាច​អញ្ជើញ​ទៅ​ពិនិត្យ​ឈ្មោះ ទិន្នន័យ និង​ព័ត៌មាន​ផ្សេងៗ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០២១ ដែល​បាន​បិទ​ផ្សាយ​នៅ​តាម​ទីស្នាក់ការ​របស់​គណៈកម្មការ​ឃុំ​-​សង្កាត់ ព្រមទាំង​អាច​ស្វែងរក​ឈ្មោះ ទិន្នន័យ និង​ព័ត៌មាន​ផ្សេងៗ នៅក្នុង​បញ្ជី​បោះឆ្នោត តាមរយៈ​គេហទំព័រ​របស់ គ..voterlist.nec.gov.kh ឬ​កម្មវិធី​ទូរ​សព្ទ​ដៃ​ទំនើប (App) NEC KH ឬ​តាមរយៈ​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ដែល​កំពុង​ដំណើរការ​ចែក​ជូន ដល់​ពលរដ្ឋ​តាម​ភូមិ​នីមួយៗ។

..ប​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ផ្លូវការ​ឆ្នាំ​២០២១ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​សុពលភាព។ ប្រសិនបើ មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬក៏​អត្ត​សញ្ញាប័ណ្ណ​អស់​សុពលភាព បាត់ ឬ​កែតម្រូវ សាមីខ្លួន​អាច​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ឬ​នៅ​អាជ្ញាធរ​ឃុំ​-​សង្កាត់ ដែល​ខ្លួន​ត្រូវ​បោះឆ្នោត ដើម្បី​យក​ទៅ​ប្រើប្រាស់​សំរាប់​ការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​៥ ខែ​មិថុនា ខាងមុខ​។ ការ​ស្នើសុំ​នេះ​មាន​រយៈពេល ៣០ ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ខែឧសភា រហូតដល់ ថ្ងៃទី​៣ ខែមិថុនា នា​វេលា​ម៉ោង ៥:៣០​នាទី​ល្ងាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បក្សភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។