សម្ភាស​អ្នកស្រី ពុង ឈីវកេក អំពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១

0:00 / 0:00

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ជា​សន្ធិសញ្ញា​មួយ​ដ៏​ចម្រូងចម្រាស​នៅ​ក្នុង​សង្គម​កម្ពុជា។ ពលរដ្ឋ​ខ្មែរ អ្នកនយោបាយ និង​សហគមន៍​អន្តរជាតិ ដែល​និយម​របប​ប្រជាធិបតេយ្យ​សេរី ចាត់ទុក​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​វិជ្ជមាន។

ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​នេះ​ទេ។ ជាក់ស្ដែង អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​លុប​ចោល​ថ្ងៃ​ទី​២៣ តុលា ដែល​ធ្លាប់​ជា​ថ្ងៃបុណ្យ​ជាតិ។

ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ដែល​ធ្លាប់​ជា​អ្នក​ជួយ​សម្របសម្រួល​ឱ្យ​មាន​ការ​ជួប​ចរចា​គ្នា​រវាង​ព្រះបរមរតនកោដ្ឋ សម្ដេច ព្រះនរោត្ដម សីហនុ និង​លោក ហ៊ុន សែន នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៨០​នោះ សម្ដែង​ការ​អាក់អន់ចិត្ត​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ផ្ដល់​សារសំខាន់​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ​រវាង​លោក ជីវិតា និង​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។