គ.ជ.ប ថា តួលេខ​អ្នក​បាន​បោះឆ្នោត​ មាន​ចំនួន​​ប្រមាណ ៨០​ភាគរយ​

គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) អះអាង​ថា តួលេខ​អ្នកបាន​ចេញ​ទៅ​​​បោះឆ្នោត​អាណត្តិ​ទី​៦ នេះ មាន​ចំនួន​​ជាង ៦​លាន ៧​សែន​នាក់ ឬ​ប្រហែល ៨០​ភាគរយ (៨០,៤៩%) នៃ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត​ជាង ៨ លាន ៣ សែន​នាក់​។

នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លង​ទៅ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មានប្រហែល​ ៩០​ភាគរយ ដោយ​ក្នុង​នោះប្រហែល​ ៥០​ភាគ​រយ​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជិត ៤៤​ភាគរយគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧ លាន ៨ សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។