អង្គការ​សង្គមស៊ីវិលរកឃើញ​ថា​ មានការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុងថ្ងៃបោះឆ្នោត

0:00 / 0:00

អង្គការ​សង្គមស៊ីវិលរកឃើញ​ថា​ មានការ​គំរាមកំហែង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​ ដែល​បង្ក​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន។​ ទោះ​យ៉ាងណា​ មន្រ្តី​គ.ជ.ប​ អះអាង​ថា​ ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ដំណើរ​ល្អ​ ហើយ​ គ.ជ.ប​ មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ ៖ « អង្គការ​សង្គមស៊ីវិល​សង្កេត​ឃើញ​ថា​ ថ្ងៃបោះឆ្នោត​នេះ មានការគំរាមកំហែង​ និង​រូបភាព​ខ្លះទៀត​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​អាជ្ញាធរ​មូលដ្ឋាន​អង្គុយ​នៅ​បរិវេណការិយាល័យ​បោះឆ្នោត​​រាប់​ឈ្មោះ​ពលរដ្ឋការិយាល័យ​បោះឆ្នោត​ខ្លះ​បាន​ទ្វារ​មួយ​សន្ទុះ​ទើប​​បើក​ទ្វារ​វិញ​ អ្នក​បោះឆ្នោត​ខ្លះទៀតស្លៀកពាក់​បែប​ជនជាតិ​វៀតណាម​ ប៉ុន្តែ​មាន​ឯកសារ​គ្រប់គ្រាន់សម្រាប់​បោះឆ្នោត​​ជា​ដើម​ »

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​ឃ្លាំមើល​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ថ្ងៃ​បោះឆ្នោត​​នេះ​ឲ្យ​​​ដឹង​ថា​អង្គការ

​លីកាដូបាន​ទទួលការ​រាយការណ៍​ពី​រាជធានី​-ខេត្ត​ចំនួន​១​៦​ផ្សេងៗគ្នា​ អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ អង្គុយ​ចាំ​នៅ​ក្នុង​ ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ឬ​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បាន​ចូល​ទៅកាន់​ការិយាល័យ​បោះឆ្នោត។ អង្គការ​លីកាដូ​ ឲ្យ​ដឹងទៀតថា​ អ្នកទាំង​នោះ​គឺជា​មេភូមិ​មេឃុំ​ឬ​ចៅសង្កាត់​ ឬ​ចៅហ្វាយស្រុក​ ក៏ដូចជា​អាជ្ញាធរ​ផ្សេងទៀត​។ប្រភព​ដដែល​បន្ត​ថា​ភាគច្រើន​នៃ​ករណី​ទាំងនេះ​ អាជ្ញាធរ ​បាន​កត់ត្រា​ឈ្មោះ​ឬ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​។អង្គការលីកាដូឲ្យទៀតថា ​មេភូមិ ​និងអនុប្រធានភូមិ​ ត្រូវបាន​មើលឃើញថា ​អង្គុយ​នៅក្រៅ​ច្រកចូល​នៃទីតាំង​បោះឆ្នោត​ និង​តម្រូវ​ឱ្យពលរដ្ឋ​ប្រាប់ឈ្មោះ​ពួកគាត់ ​ក្រោយពី​ការបោះឆ្នោត ។

​ក្រៅពី​នេះ​ ​ក៏​មានការ​រាយការណ៍​អំពី​ ករណី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយៗ​ដើម្បី​សួរនាំ​ប្រជាពលរដ្ឋ​អំពី​អ្នក​ដែល​ពួកគេ​បោះឆ្នោត​ឱ្យ ​និង​ការ​បង្ហាញ​វត្តមាន​នៃ​ទាហាន​ប្រដាប់ដោយ​អាវុធ​នៅក្បែរ​ទីតាំង​បោះឆ្នោត​។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត​យល់​ថា សកម្មភាព​ទាំង​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភិតភ័យ​ និង​បណ្ដាល​ឲ្យ​​ប៉ះពាល់​សិទ្ធិ​ម្ចាស់​ឆ្នោត​។​ មន្រ្តី​សង្គមស៊ីវិល រូប​នេះ​ ​ស្នើទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ព្យាយាម​កែ​លំអ​ស្ថាន​ភាព​បែប​នេះ​កុំ​កើត​មាន​តទៅ​ក្នុង​ការ​បោះឆ្នោត​ពេល​ក្រោយ ៖« ស្រដៀង​គ្នា​ទៅ​នឹង​​ការ​រក​ឃើញ​នេះ​ដែរ​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុក​ បាន​បង្ហោះ​វីដេអូ​ មួយ​​ចំនួន​ បង្ហាញ​ថា​​អាជ្ញាធរ​មូលដ្ឋាន​បាន​អង្គុយ​កត់​ឈ្មោះ​​​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ ហើយ​ក៏​អាជ្ញាធរ​ខ្លះ​ដែល​គ្មាន​តួនាទី​ក្នុង​​កិច្ច​ការបោះឆ្នោត​ បានចុះ​ទៅស្រង​ឈ្មោះ​ពលរដ្ឋ​​នៅ​កន្លែង​បោះឆ្នោត​ជា​ដើម »

​ប្រធាន​អង្គការ​សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅ​កាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា​ ដែល​បាន​ទៅ​ឃ្លាំមើល​មណ្ឌល​បោះឆ្នោត​ចំនួន​​ពីរ​មណ្ឌល​នៅ​ភ្នំពេញ​ លោកសង្កេត​ឃើញ​ទិដ្ឋាទូទៅ​​ដំណើរ​ការ​ធម្មតា។​ ទោះ​យ៉ាងណា​លោក​ កត់សម្គាល់​ថា​ ការិយាល័យ​​បោះឆ្នោត​នៅ​ច្បារ​អំពៅ​ដែល​សំបូរ​ជនជាតិ​រស់នៅ​ ឃើញ​មានអ្នក​បោះឆ្នោត​ខ្លះ​ស្លៀកពាក់​បែប​ជនជាតិ​វៀតណាម​ ទៅបោះឆ្នោត ហើយ​មន្ត្រី​បោះឆ្នោត​នៅទី​នេះ​មាន​វ័យ​ក្មេង​ និង​ទុក​សក់​វែង៖​« ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យ​ភាព​សង្គម​ លោក​ ហ៊ឹម យន់ ឲ្យ​ដឹង​ថា​ មានការិយាល័យ​ ចំនួន៣​​ នៅ​វត្ត​ដំបូក​ខ្ពស់ ​ មាន​ការ​បិទ​​ការិយាល័យ​ជាង​១០​នាទីកាលពីម៉ោង៣រសៀល​ » លោក​ថា ​មន្ត្រី​បោះឆ្នោត​ បាន​ក៏​បាន​ព្យាយាម​រារាំង​លោកមិនឲ្យ​ឈរ​ជិត​ការិយាល័យបោះឆ្នោតនោះទេ។​ លោក​យល់ថា​ ទោះ​ដល់​ម៉ោង​រាប់​សន្លឹក​ក្ដី​ ក៏​មិន​ត្រូវ​បិទ​ទ្វារ​ បិទ​បង្អួច​​ការិយាល័យ​បែប​នេះឡើយ ៖« បេក្ខភាព​ឈរ​​ឈ្មោះ​​គណបក្ស​ភ្លើងទៀន នៅ​​សង្កាត់​ដង្កោ​ រាជធានី​ ភ្នំពេញ​ លោក​ អ៊ុក​ សំអូន​ ឲ្យ​ដឹង​ថា នៅ​មណ្ឌល​បោះ​វិទ្យាល័យ​ ទួលអម្ពិល ក្រុងភ្នំពេញ​សមត្ថកិច្ច​បាន​បណ្ដេញ​​ពលរដ្ឋឲ្យ​នៅ​ក្រៅ​របង​ការិយាល័យ​។លោក​បន្ត​ថា​ មន្រ្តី​បោះឆ្នោត​បាន​បិទ​បង្អួច​ និង​ចំហ​ទ្វារ​តែ​បន្តិច​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ ពិបាក​ មើល​សកម្មភាព​រាប់​សន្លឹក​ឆ្នោតលោក​ព្រួយបារម្ភ​ថា​ នៅ​ការិយាល័យ​ដែល​គ្មាន​អ្នកសង្កេតការណ៍របស់គណបក្ស​ភ្លើងទៀន​នឹង​មានការ​បន្លំ​សន្លឹក​ឆ្នោតក្រៅ​ពី​នេះ​​​មាន

ករណី​បណ្ដេញ​អ្នក​សង្កេតការណ៍​គណបក្ស​ភ្លើងទៀន​ ចេញ​ពី​ការិយាល័យ​បោះឆ្នោត​ដែរ »

ទាក់ទង​រឿង​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី អ្នក​សង្កេតការណ៍​គណបក្ស​ភ្លើងទៀន​រង​ការ​បញ្ចេញ​ចេញ​ និង​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក​ ថាច់​ សេដ្ឋា​ បាន​នៅឡើយ​ទេ​ នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​។​

​​​ជុំវិញ​បញ្ហា​ទាំង​នេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​​លោក​ ហង្ស ពុទ្ធា​ ​ឲ្យ​ដឹង​ថា​ ដំណើរ​ការ​បោះឆ្នោត​ទូទៅ​​ប្រព្រឹត្តិ​ទៅ​ល្អ​ប្រសើរ​ ហើយ​គ.ជ.ប​ មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង​នៅឡើយ​ទេ​ ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​ ប្រសិន​មាន​​បណ្ដឹង​ គ.ជ.ប​ ​នឹង​ដោះ​ស្រាយ​តាម​ពេល​វេលា​ជាក់ស្ដែង ៖« ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ប្រទេស​ស្វីស​ (Switzerland)​ អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ធានា​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សន្តិភាព និង​សុវត្ថិភាព ដែល​លើក​ស្ទួយ​ដល់​ភាព​ចម្រុះ​ផ្នែក​នយោបាយ និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន »

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។