ព័ត៌មាន​សំខាន់ៗ​ចំនួន​៧ ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃ​ចន្ទ​នេះ

. មេធាវី លោក ខៀវ សំផន ថា​ការ​ផ្ដន្ទាទោស​កូន​ក្ដី​លោក​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ទិដ្ឋភាព​ច្បាប់

សហមេធាវី​ជាតិ​ការពារក្តី​ឱ្យ​អតីត​ប្រមុខ​រដ្ឋ​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​ ចាត់​ទុក​សេចក្ដី​សម្រេច​ផ្ដន្ទាទោសលោក ខៀវ សំផន អស់មួយ​ជីវិត​របស់​សាលាដំបូង និង​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​កន្លង​មក ថា​ជា​រឿង​អយុត្តិធម៌។ ការលើក​ឡើង​នេះ ធ្វើឡើង​ស្របពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ត្រៀម​នឹង​ចេញ​សាល​ដីកាលើ​បណ្ដឹង​ជំទាស់​របស់​លោកខៀវ សំផន ក្នុង​សំណុំរឿង​០០២ វគ្គ២ ស្ដីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្រ្គាម និងអំពើ​ប្រប្រល័យ​ពូជសាសន៍ នៅថ្ងៃព្រហស្បតិ៍ខាង​មុខ​នេះ។ មេធាវី​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ចោទ​ថា ការ​ផ្ដន្ទាទោសកូនក្ដី​របស់​លោក​មាន​ចរិត​នយោបាយច្រើន​ជាង​ទិដ្ឋភាព​ច្បាប់ ដោយសារ​តុលាការ​ចង់​រូតរះបញ្ចប់​ក្ដី​នេះ​មុន​ពេល​លោក ខៀវ សំផន ដែល​មាន​វ័យជរា ស្លាប់​បាត់បង់​ជីវិត។

ស្តាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយមេធាវីលោក ខៀវ សំផន គឺលោក គង់ សំអុន... Opens in new window ]

a871f3db-5026-4d07-b1df-51fb27e31ccc.jpeg
លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ រូប៖ ECCC

. អាជ្ញាធរ​ថ្នាក់​ក្រោមចាប់​ផ្តើម​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ក្រោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន

អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​តាម​បណ្តា​រាជធានី-ខេត្តចាប់ ផ្តើម​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់បន្ទាប់ពី​មាន​បទបញ្ជារ​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីសង្គម​ស៊ីវិល​យល់​ថាអាជ្ញាធរ​ថ្នាក់​ក្រោមគួរតែ​អនុវត្ត​តួនាទី​និង​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​មិន​ត្រូវ​រង​ចាំស្តាប់​តែ​បញ្ជារ​ពី​ថ្នាក់​លើ​នោះ​ទេបើ​ពុំ​នោះ​ទេមិន​អាច​ដោះស្រាយ​បញ្ហា​នេះឱ្យមាន​ប្រសិទ្ធភាព​ឡើយ។
អានព័ត៌មានបន្ថែម....

phnom Pehn authorities meeting for gamebling-17-09-2022.jpg
អាជ្ញាធររាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ រដ្ឋបាលរាជធានីភ្នំពេញ

. ក្រុម​គ្រួសារ​ទៅ​សួរ​សុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់ នៅ​ពន្ធនាគារត្រពាំងផ្លុង​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

ក្រុមគ្រួសារ​ទៅ​សួរ​សុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​១០​នាក់នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃុំ ដោយ​សារ​រដ្ឋាភិបាល​មិន​ដោះលែង​ប្តី​និង​ឪពុក​ពួក​គេឱ្យ​ជួប​ជុំគ្រួសារនិង​ធ្វើ​បុណ្យ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។ ក្នុងឱកាស​នេះដែរពួកគាត់​បាន​រៀបរាប់​ពីការឈឺ​ចាប់ ទុក្ខសោក និង​ការព្រាត់ប្រាស​គ្នា​រាប់​ឆ្នាំដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។ មន្រ្តីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​​វិបត្តិ​នយោបាយនិងដោះលែងសកម្មជន​ទាំងនោះដើម្បីឱ្យ​ពួកគេ​បាន​ជួប​ក្រុម​គ្រួសារ​​ឡើង​វិញ។

306910521_5964173303626813_3124442430072362328_n.jpg
ភរិយានិងសាច់ញ្ញាតិរបស់សកម្មជនបក្សប្រឆាំងកោសក់និងបន់ស្រន់នៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ កាលពីដើមសប្តាហ៍មុន។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. សកម្មជន​ចលនាមាតា​ធម្មជាតិ​ថាការ​ឆ្លើយរបស់​រដ្ឋបាល​ព្រៃឈើដែល​ថាព្រៃឈើ​ភ្នំតាម៉ៅ​មិន​បាន​លក់ដូរ​គឺ​មិន​តម្លាភាព

ក្រោយពីមានការ​បង្ហោះវិដេអូនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកពីក្រុមយុវជន​ចលនាមាតា​ធម្មជាតិ​កាល​ពី​ថ្ងៃទី១៥ ខែកញ្ញា រដ្ឋបាល​ព្រៃឈើនៃក្រសួង​កសិកម្ម​កាលពី​ថ្ងៃទី១៦ ខែកញ្ញា បានចេញ​សេចក្ដី​ប្រកាសព័ត៌មាន​មួយដោយបាន​ចោទ​ក្រុម​យុវជន​ដែល​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាលបង្ហាញពី​ចំណូល​បាន​ពី​ការ​កាប់​ព្រៃឈើ​តំបន់​ភ្នំតាម៉ៅថា​ជាក្រុម​អគតិ។ ឆ្លើយតប​នឹង​ការ​ចោទ​ដូចនេះសកម្មជន​ចលនា​មាតាធម្មជាតិ​កញ្ញា ឡុង គន្ធា ប្រាប់​វិទ្យុអាស៊ីសេរី​ថាសេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ព្រៃឈើ កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលថា ព្រៃឈើ​ដែល​ត្រូវ​បាន​ដឹក​ចេញ​ពី​តំបន់​ភ្នំតាម៉ៅមិន​បាន​លក់​ដូរ​នោះគឺ​បង្ហាញភាព​មិន​ប្រក្រតីនិង​គ្មានតម្លាភាព។

a8418ef0-9b50-4b8d-a8d2-a8aa28a6eb87.jpeg
(កណ្តាល) កញ្ញា ឡុង គន្ធា និងសកម្មជនបរិស្ថានលោក ថុន រដ្ឋា (ទី១ឆ្វេង) និងកញ្ញា ភួន កែវរស្មី។

. កូដករណាហ្គាវើល បន្តធ្វើកូដកម្ម​ទាមទារ​អោយ​ថៅ​កែ​ដោះស្រាយ​វិវាទ​ការងារ

ក្រុមកូដករ​ណាហ្គាវើលដ៍​ជិត ១រយនាក់(១០០នាក់) នៅនៅរសៀល​ថ្ងៃទី ១៨ ខែកញ្ញា បន្តធ្វើ​កូដកម្មដោយ​ឈរនៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ស្រែកខ្លាំងៗ​ហៅ​ថៅ​កែណាហ្គាវើលដ៏​ចេញមក​ដោះស្រាយ​វិវាទ​ការងារ​ជា​មួយ​ពួកគេ ។ កូដករ​កាន់​បដាដែលមាន​ខ្លឹមសារ​ដូចជាក្រុមហ៊ុន​ណាហ្គាវើលដ៏​ត្រូវ​បញ្ឈប់​ប្រើ​កិច្ចសន្យា​មិន​ត្រឹមត្រូវនិង​ស្នើ​តុលាការ​ទម្លាក់​ចោល​រាល់​បទចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីពនិង​សមាជិក​សហជីព​ទាំង ១៥ នាក់។ ក្រៅពីនេះ​កូដករ​ក៏​ដាក់​ឧបករណ៍​បំពង​សម្លេង​ចម្រៀងពីជីវិត​កម្មករ​ធ្វើការ​ណាហ្គាវើលដ៏ ជាច្រើនបទ និង​ចម្រៀង​តស៊ូមតិ​ជាដើម។ សង្គម​ស៊ីវិលនិង​ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​អោយ​រដ្ឋាភិបាលនិង​ក្រសួង​ពាក់ព័ន្ធដំណោះ​ស្រាយ​វិវាទ​ការងារមួយនេះដើម្បី​លើក​កម្ពស់​មុខមាត់​កម្ពុជា​នៅ​ឆាក​អន្តរជាតិ៕

អានព័ត៌មានបន្ថែម... Opens in new window ]

IMG_5600.JPG
កូដករណាហ្គាវើលដ៍អង្គុយបាំងឆ័ត្រឈមនឹងបារ៉ាស់របស់សន្តិសុខឈរយាមការពារក្រុមហ៊ុនកាសីណូណាហ្គាវើលដ៍ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់​ឱ្យ

. ពលករខ្មែរ​រាប់រយ​នាក់​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ប្រទេសថៃ​ដើម្បី​ឧទ្ទិសកុសល​ដល់​ជីដូន​ជីតា

ពលករខ្មែរ​និង​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​៣០០នាក់នៅព្រឹកថ្ងៃទី១៨ ខែ​កញ្ញា​បាន​មក​ជួប​ជុំ​គ្នានៅ​វត្ត​មួយកណ្ដាល​ទីក្រុង​បាងកក ប្រទេសថៃ ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌទី៨ឬ​ហៅថា​វេន​បិណ្ឌទី៨ដែល​ជា​បុណ្យ​ប្រពៃណីជាតិដើម្បី​ឧទ្ទិសកុសល​ផលបុណ្យ​ជូន​ទៅ​ដល់​ជីដូន​ជីតា​ដែល​បាន​លាចាក​លោក​ទៅ​ហើយ។ ពិធីបុណ្យ​ដោយ​ពលករខ្លះ​មាន​កូន​តូចខ្លះទៀត​មក​ធ្វើ​បុណ្យ​ទាំង​ប្ដី​និង​ប្រពន្ធនិង​មាន​យុវជន​ចូលរួម​ធ្វើ​បុណ្យ​ជា​មួយ​ព្រះសង្ឃ​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ។

. ព្រះសង្ឃការពារ​ព្រៃឈើ​នៅព្រៃសង្ឃ​សហគមន៍​រុក្ខាវ័ន​ខេត្តឧត្ដមានជ័យខ្វះ​ខាត​ចង្ហាន់

ព្រះសង្ឃ​ការពារ​ព្រៃឈើដែល​គង់​នៅ​តំបន់​ព្រៃសង្ឃ​សហគមន៍​រុក្ខាវ័ន​ខេត្តឧត្តមានជ័យ​ខ្វះ​ខាត​ចង្ហាន់​ដោយ​សារ​តែ​មិន​មាន​ពុទ្ធបរិស័ទ​យក​ទេយ្យទាន​មក​ប្រគេន។ ថ្វីត្បិតតែ​រដូវ​កាល​កាន់​បិណ្ឌ​នៅ​គ្រប់​វត្តអារាម​ប្រហែល​ជា​សម្បូរ​ចង្ហាន់​ក៏​ដោយ​ចុះក៏ព្រះ​សង្ឃ​ដែល​តែងតែ​ខ្វល់ខ្វាយ​លើ​ការ​អភិរក្ស​ព្រៃ​ធម្មជាតិគង់​នៅ​ព្រៃសង្ឃ​សហគមន៍​រុក្ខាវ័នដោយ​គ្មាន​ការ​ឧបត្ថម្ភ​ពី​សំណាក់​ពុទ្ធបរិស័ទ​ដូច​វត្តដទៃ​នោះ​ឡើយ៕

Monk protect forest at Odor Meanchey.jpg
ព្រះតេជគុណ​ តោន​ បូលីន​ ព្រះសង្ឃការពារព្រៃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។