ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍នេះ

ដោយ អាស៊ីសេរី
2022.09.21
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងយន្តហោះ​ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM

. លោក ហ៊ុន សែន ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​មហាសន្និបាត អង្គការ​សហប្រជាជាតិ​លើកទី​៧៧

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញ​ពី​កម្ពុជាហើយ​នៅ​ថ្ងៃទី២១ ខែកញ្ញា ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី​៧៧ ដែល​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ​នៅទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក។ ប្រធានបទ​នៃ​មហាសន្និបាត​ឆ្នាំ​នេះគឺ​ផ្តោត​លើ "ចំណុច​របត់​សំខាន់​នៃ​ការ​ផ្លាស់​ប្ដូរ​មិន​អាច​ត្រឡប់​ក្រោយ​បាន និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម

លោក ហ៊ុន សែន ឲ្យដឹង​តាមរយៈទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ឡើង​ថ្លែងការណ៍​ក្នុង​កិច្ចប្រជុំ​នៅថ្ងៃទី ២៣ កញ្ញា ដោយ​ផ្ដោត​សំខាន់​ពី​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុង​ការ​គាំទ្រ​ពហុភាគី​និយម​ផ្អែក​លើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាម​កំហែង ផ្នែក​សន្តិសុខ​ជា​សកល​ដែល​កំពុង​បន្ត​កើត​មាន ការ​ប្រែប្រួល​អាកាសធាតុ ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំងការ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ចខិតខំ​របស់​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ រួម​ជា​ដើមតែលោក ហ៊ុន សែន គ្រោង មិន​ជួបអ្នក​គាំទ្រ​របស់​លោក ដូចលើក មុនៗទេ ក្រោយមាន​ករណី​គប់​ស្បែកជើងប៊ិះ​ត្រូវ​ចំក្បាល​លោក កាល​ពី​ខែឧសភា​កន្លង​ទៅ។

លោក ហ៊ុន សែន នឹង​ចាកចេញ​ពី​អាមេរិក នៅថ្ងៃទី២៣ ខែកញ្ញាក្រោយ​ថ្លែងសេចក្តីថ្លែងការណ៍​រួច ដោយ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​គុយបា(Cuba) បន្ទាប់មក​លោក ហ៊ុន សែន នឹង​ហោះទៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេសជប៉ុន ដើម្បី​ចូលរួម​បុណ្យសព អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ(Shinzo Abe) 

Hun Sen to UN on 21-09-2022.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM



. តុលាការ ​ចាប់ផ្ដើម​ដេញសួរ​លើ​អង្គហេតុ​ថ្មី​នៃ​សំណុំរឿង​ចោទ លោក កឹម សុខា ថាក្បត់ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ បាន​ចោទ​សួរ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង អង្គហេតុថ្មី​៣​ផ្សេង​ទៀត រួមមាន៖ ការ​ធ្វើ​បដិវត្តន៍ពណ៌នៅចិនតៃវ៉ាន់​(Taiwan) យុទ្ធនាការណ៍​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ និង​ការ​កាន់​ផ្កាឈូក។ លោក កឹម សុខា និង​មេធាវី​ការពារក្ដី​អះអាង​ថា អង្គហេតុ​ថ្មី​ទាំង​នេះមិន​ជាប់ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ទេ។

អាន​ព័ត៌មាន​ពិស្តារ...

cbc6784c-0211-417a-ad80-957d95a3e0b9.jpeg
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

. សហជីព​ឯករាជ្យ ​និង​កម្មករ​វិស័យ​កាត់ដេរ មិន​ពេញចិត្ត​ចំពោះការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​២០០​ដុល្លារ ​សំរាប់​ឆ្នាំ២០២៣

សហជីព​ឯករាជ្យ និង​កម្មករវិស័យ​កាត់ដេរ មិន​ពេញចិត្ត​ចំពោះ​ការ​ដំឡើង ប្រាក់​ឈ្នួល​ចំនួន​២០០​ដុល្លារ​នោះ​ឡើយ។ ពួកគាត់​លើក​ឡើង​ថា ចំនួន​នេះនៅ​តែ​តិច​ដដែល ដោយ​មិន​ទាន់​ឆ្លើយតប​ចំពោះ​តម្រូវ​ការ​នៃការរស់​នៅ​របស់​កម្មករ​ឡើយ។ ប្រតិកម្ម​របស់​សហជីព​និង​កម្មករ​នៅ​ពេល​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល ​សម្រេច​ដំឡើងប្រាក់​ខែ​ជូន​កម្មករ​វិស័យ​កាត់ដេរ ចំនួន​២០០​ដុល្លារ ក្នុង​មួយ​ខែ​ចាប់ពី​ខែមករា ឆ្នាំ២០១៣តទៅ។

អាន​ព័ត៌មាន​ពិស្តារ...

Ith Samheng on meeting.jpg
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២៥លើកកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បរមារបស់កម្មករកាត់ដេរនៅកម្ពុជាឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក អ៊ិត សំហេង



. សមត្ថកិច្ចបង្ក្រាប​ជនជាតិ​ចិន​៥​នាក់​រឿង​បើកបន​ល្បែង​អនឡាញ (Online) ខុស​ច្បាប់

មន្រ្តី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ការ​រីករាលដាល​នៃ​បន​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ​ (Online) អាច​ធ្វើឱ្យ​សង្គម​ជាតិ​ទាំង​មូល​ប្រឈម​បញ្ហា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរក្ដីបារម្ភ​របស់​សង្គម​ស៊ីវិល​បែប​នេះធ្វើឡើង​ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ជនជន​ជាតិ​ចិន​ចំនួន ៥នាក់ ពាក់ព័ន្ធ​នឹង​ការ​លួច​បើក​បន​ល្បែង​តាម​អនឡាញ (Online) ខុសច្បាប់។



. ក្រុម​សង្គម​ស៊ីវិល នាំយក​បច្ច័យ​បួន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅ​វត្តមេត្តា​ធម្មជាតិ ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ

ក្រុម​សង្គមស៊ីវិល​ជាង​៣០​នាក់ បាន​នាំ​យក​បច្ច័យបួន ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅ​វត្តមេត្តា​ធម្មជាតិ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី២១ ខែកញ្ញា។ ក្នុង​រដូវ​បុណ្យ​ទាន​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្បែវត្តមេត្តាធម្មជាតិ ឱ្យ​បញ្ឈប់​ការ​ចង់​បាន​ដី​ព្រៃវត្ត​នេះ​បន្ត​ទៀត ហើយ​ត្រូវ​ចេះ​ភ្ញាក់​រលឹក ដឹង​បុណ្យ​បាប ដើម្បី​ផ្ដល់​ក្ដី​សុខ​ដល់​សត្វព្រៃ និង​ព្រះសង្ឃ​ដែល​កំពុង​គង់​នៅ​វត្តនេះ។

. សង្គម​ស៊ីវិលថា ពលករ​ខ្មែរទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ នៅតែ​ប្រឈម​នឹង​ថៅកែ​ថៃ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

សង្គមស៊ីវិល​ថា ពលករ​ខ្មែរនៅ​តែ​ប្រឈម​បញ្ហា​ថៅកែ​ថៃ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌មន្ត្រីសង្គម​ស៊ីវិល​និង​ពលករខ្មែរ មើល​ឃើញ​ថា ទុក្ខ​លំបាក​របស់​ពលករ​នេះកើត​ឡើង​ដោយ​សារ​ខ្វះការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ។ ពួកគេ​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​សម្រាល​ទុក្ខវេទនា​របស់​ពួក​គេ​ផង

. កូដករ​ណាហ្គាវើល៍ ធ្លាក់​ខ្លួន​ឈឺ ក្រោយ​ពី​ធ្វើ​កូដកម្ម​ជាង​៩​ខែ​ មិន​ទាន់​មាន​ដំណោះ​ស្រាយ

កូដករណាហ្គាវើល៍ បាន​បន្ត​ធ្វើ​កូដកម្ម​នៅមុខ​ក្រុមហ៊ុន​ណាហ្គា កាលពី​ថ្ងៃទី២១ ខែកញ្ញា​ដូច​សព្វ​ដង​ដែរ ទោះជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណា​ក្ដីពួកគាត់​លើក​ឡើង​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ក្រោម​ដំណក់​ទឹក​ភ្លៀង​នេះ ពុំមាន​ការ​រារាំង​ពី​សមត្ថកិច្ច​ដូច​ពី​ពេល​មុនៗ​ទេ តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សមត្ថកិច្ច​យ៉ាង​តឹងរឹងក្រុមកូដករ​ណាហ្គាវើលិ៍​ជាង​១០០​នាក់ អ្នកខ្លះ បាន​ធ្លាក់​ខ្លួន​ឈឺ ដោយ​សារ​តែ​ការ​ឈរតវ៉ា​ហាលភ្លៀង ហាលថ្ងៃជាង​៩​ខែ​មក​ហើយ តែ​មិនទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយទោះ​បី​ជា​បែប​នេះក្ដី ពួកគាត់​អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ការងារ​សមរម្យ ទោះបី​ជា​មាន​ការ​គំរាម​កំហែង​ពី​សមត្ថកិច្ច​បែប​ណា​ក្ដី៕



. USAIDនិង​ក្រសួង​សុខាភិបាល​បើក​យុទ្ធនាការ​សុខភាព​ដើម្បី​លើក​កម្ពស់​ការ​ទទួល​ទាន​ របប​អាហារ​និង​ភាព​សកម្ម​នៃ​រាងកាយ

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​នាយកដ្ឋាន​ការពារ​សុខភាព (PMD) នៃ​ក្រសួង​សុខាភិបាល បានបើក​យុទ្ធនាការ​សុខភាព​ដើម្បី​លើក​កម្ពស់​ការ​ទទួល​ទាន​របប​អាហារ​និង​ភាព​សកម្ម​នៃ​រាងកាយ

សេចក្តី​ប្រកាសព័ត៌មាន​របស់ USAID នៅថ្ងៃទី ២១ ខែកញ្ញាឲ្យដឹងថា យុទ្ធនាការ​នេះ មាន​ចំណង​ជើង​ថា «រស់​ដោយ​បញ្ញា សុខភាព​ភ្លឺថ្លា» ក្នុង​គោលដៅ​សំខាន់ គឺ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​បង្កើត​ទម្លាប់​ថ្មី​នៃ​ការ​បរិភោគ​អាហារ និង​សកម្មភាព​រាងកាយ ដើម្បី​ជួយ​កាត់​បន្ថយជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម និង​សកម្មភាព​ចុះ​មូលដ្ឋាន៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុម​ពលរដ្ឋ​ដែល​មិន​ព្រម​សងបំណុល​ដោយ​សារ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។