បក្ស​កាន់​អំណាច និង គ.ជ.ប រក្សា​ជំហរបន្ត​​ប្ដឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​

ដោយ ទីន ហ្សាការីយ៉ា
2022.09.27
Share on WhatsApp
Share on WhatsApp
បក្ស​កាន់​អំណាច និង គ.ជ.ប រក្សា​ជំហរបន្ត​​ប្ដឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​​ពេល​ធ្វើ​យុទ្ធនាការ​​ឃោសនារកសំឡេង​ឆ្នោត សម្រាប់​ក្រុមប្រឹក្សា​ឃុំសង្កាត់ កាល​ពីខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លោះទៀន

បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) នៅ​តែ​រក្សា​ជំហរ​មិន​ដក​ពាក្យ​ប្ដឹង​អំពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ឡើយ។ ការ​លើក​ឡើង​នេះ គឺ​ស្រប​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក សុន ឆ័យ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ របស់​បក្ស​កាន់​អំណាច និង គ..ប នា​ថ្ងៃ​ទី២៩ ខែកញ្ញាខាង​មុខ​នេះ។

បក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) លើក​ឡើង​ថា ពេល​នេះ គឺ​ហួស​ពេល​ហើយ ដែល​ពួក​គេ​ត្រូវ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាមួយ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ព្រោះ​សំណុំរឿង​នេះ បាន​ដល់​ដៃ​តុលាការ​ហើយ​នោះ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា បណ្ដឹង​នេះ គឺ​ជា​រឿង​ចម្លែក និង​មិន​គួរ​កើត​ឡើយ ដែល គ..ប ជា អាជ្ញាធរ​កណ្ដាល​ប្ដឹង​គួរ​ប្រកួត និង​គណបក្ស​ឈ្នះ​ឆ្នោត​ប្ដឹង​អ្នក​ចាញ់​ឆ្នោត​នោះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា លើក​ឡើង​ថា ករណី​លោក សុន ឆ័យ រិះគន់​ស្ថាប័ន គ..ប និង​បញ្ហា​បោះ​ឆ្នោត ប្រៀប​ដូច លោក សុន ឆ័យ ប្រើ​អំពើ​ហិង្សា​លើ គ..ប ដែល​ទាមទារ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌។ លោក​បន្ត​ថា ការ​សម្រេច​បែប​ណា គឺ​អាស្រ័យ​លើ​ការ​កាត់​សេចក្ដី​របស់​តុលាការ​ចុះ៖ «ខ្ញុំ​គ្រាន់​តែ​ជូន​ជា​ឧទាហរណ៍​វិញ​ថា អាជ្ញាកណ្ដាល​នៃ​ការ​ប្រកួត​បាល​ទាត់​ណា​ បើ​សិន​កីឡាករ​វាយ​ក្បាល​​​​អាជ្ញាធរ​កណ្ដាល​ចេញ​ឈាម​ហើយ សួរ​បើ​សិន​កីឡាករ​ធ្វើ​អី​ស្រេក​ចិត្ត​សួរ​ថា អ្នក​មើល​ទាំង​អស់​គេ​ទុក​ចិត្ត​អាជ្ញាកណ្ដាល​ដែរ​អត់ អ៊ីចឹង​អាជ្ញាកណ្ដាល​ក៏​ត្រូវ​​ការ​យុត្តិធម៌​មក​វិញ​ដែរ​ អញ្ចឹង​ហើយ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់ គ..ប ដើម្បី​ការពារ​ខ្លួន​ ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​នេះ​ឯង​ប្រព្រឹត្តិ​ទៅ​ដោយ​មា​ជំនឿ​ចិត្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ មិនមែន​តែ​​​រឿង​បុគ្គល​ម្នាក់​ឬ​​គណបក្ស​មួយ​ទេ​បាទ»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ដែរ​ថា គណបក្ស​កាន់​អំណាច​មិន​សម្រប​សម្រួល​ជាមួយ​លោក សុន ឆ័យ ទេ។ លោក​អះអាង​ទៀត​ថា លោក​ទុក​ចិត្ត​លើ​តុលាការ​ទាំង​ស្រុង។ លោក​លើក​ឡើង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​មតិ​រិះគន់​នានា ដែល​មិន​ពេញ​ចិត្ត ពេល​ឃើញ​គណបក្ស​កាន់​អំណាច ប្ដឹង​លោក សុន ឆ័យ ដែរ៖ «និយាយ​ពេល​ដែល​មិន​ទាន់​​ធ្លាក់​ដល់​ដៃ​តុលាការ​រឿង​​ហ្នឹង បើ​រឿង​ហ្នឹង​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​ គេ​ឈប់​និយាយ​គ្នា​ហើយ»

តាម​គម្រោង ថ្ងៃទី២៩ ខែកញ្ញា ខាងមុខ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី នៃ​សំណុំ​រឿង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បក្ស​ប្រជាជន​កម្ពុជា និង គ..ប បាន​ប្ដឹង​លោក សុន ឆ័យ។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ និង​មេធាវី​ការពារ​របស់​លោក គឺ​លោក​មេធាវី ជូង ជូងី បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា។ទោះ​យ៉ាង​ណា​ក្ដី លោក មេធាវី ជូង ជូងី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ នេះ​ថា លោក​មេធាវី និង​កូន​ក្ដី​របស់​លោក​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នេះ។ លោក​មេធាវី​លើក​ឡើង​ទៀត​ថា ការ​បញ្ចេញ​ទស្សនៈ​នៃ​កូនក្ដី​លោក​រឿង​រិះគន់​បញ្ហា​បោះ​ឆ្នោត ជា​សិទ្ធិ​បញ្ចេញ​មតិ មិន​មែន​ជា​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ជុំវិញ​រឿង​នេះ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេត​ឃើញ​ថា អ្វី​ដែល​លោក សុន ឆ័យ បាន​រិះគន់​បញ្ហា​បោះ​ឆ្នោត គ្មាន​ចំណុច​ណា​បញ្ជាក់​ថា ជា​ការ​បង្ក​ហិង្សា ដូច​អ្នក​នាំ​ពាក្យ គ..ប លើក​ឡើង​នោះ​ទេ។ លោក​យល់​ថា មុន​បក្ស​កាន់​អំណាច និង គ..ប ប្ដឹង អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ស្ថាប័ន​ទាំង​ពីរ​នេះ​គួរ​មាន​ការ​ពន្យល់​ជា​ផ្លូវការ​ទៅ លោក សុន ឆ័យ ជា​មុន​សិន។ លោក​យល់​ថា ទោះ​មាន​ការ​ប្រព័ន្ធ​តុលាការ ចាត់ការ​អ្នក​រិះគន់​បញ្ហា​បោះឆ្នោត ក៏​មិន​អាច​បំបិទ​សំឡេង​រិះគន់​បញ្ហា​នេះ​បាន​ទេ ដរាបណា ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ មិន​បាន​កែ​លំអ​ចំណុច​ខ្វះខាត​របស់​ខ្លួន​នៅ​ឡើយ៖ «រឿង​ពីរ​ខុស​គ្នា​ណា ការ​បង្ក​របួស​ស្នាម​​ការ​លើកឡើង​ការសង្ស័យ​ ការ​រៀបចំ​ ខុស​ពី​ការ​វាយ​អាជ្ញាកណ្ដាល​ ការ​លើកឡើង​នេះ បើ​សិន​ជា​គណបក្ស​នយោបាយ​នោះ​ទៅ​កម្ទេច​ស្ថាប័ន​ គ..ប​ ហ្នឹង មាន​ន័យ​ថា ជា​បញ្ហា​មិន​ត្រឹមត្រូវ​ទោស​ព្រហ្មទណ្ឌ​ ប៉ុន្តែ​ការ​លើកឡើង​មិនមែន​មាន​ន័យ​ដូច​ការ​ប្រៀបធៀប​ហ្នឹង​ទេ»

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៤ មិថុនា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​លុយ ១លានដុល្លារ។ ដូច​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មេ​ដឹកនាំ​ស្ថាប័ន​នេះ  មាន​ទំនាក់ទំនង​ជាមួយ​បក្ស​កាន់​អំណាច ក៏​បាន​ដាក់​បណ្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ដូច​គ្នា​នេះ​ដែរ និង​ទាមទារ​ឲ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​ជា​សាធារណៈ។

បណ្ដឹង​ទាំង​ពីរ​កើត​ឡើង​ក្រោយ​ពេល​លោក សុន ឆ័យ បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ  ដែល​លោក​បាន​រិះគន់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី៥ កន្លង​ទៅ​ថា មាន​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ និង​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ដើម។

លោក សុន ឆ័យ តែងតែ​អះអាង​ដដែលៗ ថា លោក មិន​បាន​និយាយ​ខុស​ពី​ការ​ពិត​ឡើយ ហើយ​អ្វី​ដែល​លោក​និយាយ​ជា​សិទ្ធិ​សេរីភាព​របស់​លោក​ស្រប​តាម​រដ្ឋធម្មនុញ្ញ លោក​ក៏​រក្សា​ជំហរ​មិន​សុំ ទោស​នូវ​អ្វី​ដែល​លោក​បាន​រិះគន់​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។