លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា លោក ហ៊ុន សែន ជាអ្នករៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីនាយរដ្ឋមន្រ្តីទី១ បណ្ដាលឲ្យមនុស្សស្លាប់រាប់រយនាក់ ដែលក្នុងនោះមានការសម្លាប់មន្ត្រីជាន់ខ្ពស់ និងពលទាហានគណបក្សហ៊្វុនស៊ិនប៉ិចរាប់សិបនាក់ផង។
លោក សម រង្ស៊ី បានរំលឹកថា មូលហេតុដែលលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ កាលពី ២៤ឆ្នាំមុន ដោយសារតែលោក ហ៊ុន សែន ខ្លាចកម្លាំងរួបរួមបីសំខាន់ គឺគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់សម្ដេច សឺន សាន គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ និងគណបក្សជាតិខ្មែរ ដែលមានលោកជាប្រធាន។
លោក សម រង្ស៊ី បញ្ជាក់ថា ដោយសារតែកម្លាំងទាំងបីនេះរកច្រករួបរួមគ្នានេះហើយ ទើបលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ មុនការរួបរួមអ្នកប្រជាធិបតេយ្យមកដល់។
សូមលោកអ្នកនាងចុចស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី អំពីបញ្ហានេះ...