លោក សម រង្ស៊ី ថា​វប្បធម៌​សន្ទនា​ពេល​នេះ​គឺ​ខុស​ពី​ជំនាន់​បក្ស​ហ៊្វុនស៊ិនប៉ិច

ដោយ សេក បណ្ឌិត
2015-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Rann Samnang

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ក្រោយ​ជំនួប​ស្និទ្ធស្នាល​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​មមែ នៅ​ខេត្ត​សៀមរាប។ លោក សម រង្ស៊ី បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​វប្បធម៌​សន្ទនា​បាន​ជោគជ័យ​លឿន​ទៅ​មុខ​បាន​ជា​ប្រយោជន៍​ជាតិ​នោះ លោក​បាន​បង្ហាញ​ជំហរ ឬ​នយោបាយ​ទន់ភ្លន់​ជាមួយ​មេ​ដឹក​នាំ​រដ្ឋាភិបាល តែ​មិន​ទន់​ជ្រាយ​ទេ មិន​ពុក​រលួយ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​ដូច​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ឡើយ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ថ្មី​ថា វប្បធម៌​សន្ទនា​បង្កើត​ឡើង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ការ​គំរាម​កំហែង​តាម​រូបភាព​នានា​មក​លើ​អ្នក​នយោបាយ ជាពិសេស​បក្ស​ប្រឆាំង។ លោក​សង្ឃឹម​ថា វប្បធម៌​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បន្ត​ទៅ​គ្នា​គ្រប់​ជំនាន់ អាច​ទទួល​ជោគជ័យ​យូរ​អង្វែង ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សង្គម ហើយ​អ្វីៗ​ត្រូវ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «បើ​ថ្ងៃ​ក្រោយ​មាន​អំពើ​ហិង្សា​ណា​កើត​ឡើង​ទៀត នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ សម រង្ស៊ី ទទួល​ខុស​ត្រូវ ពីព្រោះ​យើង​បាន​សម្រេច​រួម​គ្នា​ថា​ខិតខំ​បញ្ចប់​អំពើ​ហិង្សា»

លោក​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​ជាតិ និង​អន្តរជាតិ និង​អ្នក​គាំទ្រ​រាប់​រយ​នាក់ ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា វប្បធម៌​សន្ទនា​នៅ​ពេល​នេះ ខុស​គ្នា​ស្រឡះ​ពី​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ចរចា​គ្នា​គិត​តែ​ពី​រឿង​បែង​ចែក​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល សម្រាប់​តែ​ក្រុម​បក្ខពួក​របស់​ខ្លួន ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះ​ដុនដាប​រហូត​សព្វថ្ងៃ​នេះ៖ «សម្ដេច ហ៊ុន សែន ប្រាប់​ខ្ញុំ​ថា ព្រះអង្គម្ចាស់​រណឫទ្ធិ ពេល​ជជែក​ជាមួយ ហ៊ុន សែន ទារ​តែ​តំណែង គឺ​ពុះ​ជា​ពីរ ជជែក​គ្នា​បែប​ហ្នឹង​មិន​មែន​វប្បធម៌​សន្ទនា​ទេ អា​ហ្នឹង​វប្បធម៌​បំផ្លាញ វប្បធម៌​ពុក​រលួយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ខ្លួន​ឯង និង​បញ្ហា​ជាតិ​មិន​បាន ទើប​ឆ្លើយ​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ លោក​បន្ត​ថា តាម​ពិត​ផ្លូវ​ដែល លោក សម រង្ស៊ី កំពុង​ដើរ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មិន​ខុស​ពី​សម្ដេច​ក្រុមព្រះ​ប៉ុន្មាន​ឡើយ ដោយ​គ្រាន់​តែ​ដូរ​ពាក្យ​និយាយ​ប៉ុណ្ណោះ៖ «គាត់​ឃើញ ៥៥​កៅអី​របស់​គាត់​អត់​បាន​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ គាត់​យក​គំរូ​ដោយ​ប្រើ​ពាក្យ​ថា​សន្ទនា គាត់​ថា​មិន​ដូច​កាល​សម្ដេច​ក្រុមព្រះ​ចែក​អំណាច គាត់​យល់​ច្រឡំ​កាល​ដែល​យើង​អង្គុយ​ចរចា​អាណត្តិ​ទី​មួយ និង​ទី​២ យើង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ច្រើន​ណាស់»

តែ​ទោះ​យ៉ាង​ណា អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច គាំទ្រ​ឲ្យ​អ្នក​នយោបាយ​បន្ត​ដើរ​លើ​ផ្លូវ​អហិង្សា ដូចជា​ការ​ប្រកាន់​យក​វប្បធម៌​សន្ទនា​គ្នា​នេះ​ជាដើម ពីព្រោះ​កម្ពុជា កំពុង​ត្រូវ​ការ​វប្បធម៌​នេះ​ខ្លាំង​ណាស់ ដើម្បី​កុំ​ឲ្យ​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​ដូច​នៅ​ក្នុង​ទសវត្ស​ទី​៧០ ដែល​ខ្មែរ​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ប្រដាប់​អាវុធ​បង្ហូរ​ឈាម​គ្នា​ឯង៖ «អ៊ីចឹង​វប្បធម៌​សន្ទនា​នេះ​មាន​ន័យ​ថា ជា​វប្បធម៌​មួយ​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​មិន​ប្រើប្រាស់​កម្លាំង»

ជុំវិញ​វប្បធម៌​សន្ទនា​នេះ អ្នក​នយោបាយ អ្នក​វិភាគ​សង្គម​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ ក្នុង​ការ​វាយ​តម្លៃ​ថា តើ​វប្បធម៌​នេះ​នឹង​រឹងមាំ​ប៉ុណ្ណា ឬ​មាន​អាយុកាល​វែង ឬ​ខ្លី​ប៉ុណ្ណា​នោះ​ទេ?

យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ថា វប្បធម៌​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ភាព​កក់ក្តៅ មាន​ពេល​ធ្វើ​ការ​បាន​នឹងន​ជាង​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

លោកសមរង្សី ជាទីរាប់អាន ខ្ញុំមិនយល់ពាក្យថា វប្បធម៌សន្ទនានេះ​វាខុសគ្នាកាលពីសម័យហ្វុនស៊ុនប៉ិច វាខុសគ្នាយ៉ាងមេចទេលោក? ខុសត្រង់ថាសមរង្សីខ្ញុំទាល់តែអោយលុយគរាស់បន្តិច​ទើបធ្វើជាលើគើ​ឬយ៉ាងណាលោក? តែអញ្ចេះពេលនេះព្យញ្ជានះទី២៣(ល)វា​នៅ​ពី​មុខពាក្យថាសម ខ្ញុំភ័យណាស់ក្រែងតែព្យព្ជាានះទី៣៨(អ)មក​ជំនួស​វិញ យ៉ាប់ហើយលោក សូមប្រយ័ត្នបន្តិចណាលោកណាសមរង្សី​។

Apr 20, 2015 12:58 AM

ក្មេងវត្ត

ពី វត្តភ្នំ

ខ្ញុំរង់ចាំមើលថាតើអ្នកគាំទ្រលោកសមរង្សីនៅអាមេរិកនិងកាណាដា
ទទួលលោកយ៉ាងណាដែរក្រោយពីលោកបានបោកកុហកភូតភរអ្នកគាំ
ទ្រទាំងនោះ។លោកសមរង្សីច្បាស់ជានិយាយថាដោយសាវប្បធម៍សន្ទ
នារ(វប្បធម៍រាស្រ្តវេទនា)វាងហ៊ុនសែននិងរូបលោកទើបមានគោជើង
បី(គជប)ថ្មី។លោកសមរង្សីច្បាស់ជាមិននិយាយជាដាច់ខាតថាវប្បធម៍
សន្ទនានេះនាំឱ្យលោកមានមុខងារជាប្រធានដំណាងបក្សភាគតិចក្នុង
ហ៊ុនសែនសភាទេនេះទី១,ទី២លោកសមរង្សីមិននិយាយដាច់ខាតថា
លោកបានទទួលលុយពីហ៊ុនសែនប៉ុន្មានលានដុល្លារួចមកហើយនោះទេ។

Apr 18, 2015 07:13 PM

អ្នក​អាន​អនាមិក

I still haven't gotten over when both CNRP and CPP passed law to punish those who insult their parties. Is this how CNRP and CPP have dialogue? A dialogue to slowly kill democracy? A dialogue to slowly kill freedom of expression? Freedom of expression is the foundation of democracy. If you have that you don't have democracy. So what does it mean to have dialogues? Me, dialogue, means if someone says something, for example, the government official is accused of corruption, and this dialogue begins in an open manner, like a public debate, to find out whether it's true or not. The current situation is way different. The corrupt court and strong man decide what is truth what is not.

From my observation, this so called "progress to peace and stability" between the two parties is benefit the two parties not the country or people. People are still vulnerable to corrupt court if they don't watch what they say.

Apr 18, 2015 12:31 PM

Davy

ពី បាត់ដំបង

ខ្ញុំថាវប្បធម៍នេះមិនយូរអង្វែងទេ សារជាតិមនុស្សពីរនេះខុសគ្នាដូចទឹកនិងប្រេងមិនអាចចូលគ្នាបានទេ ។

Apr 18, 2015 10:06 AM

អ្នក​អាន​អនាមិក

លោកសមរង្សីអាចចាញ់ល្បិចកលរបស់...ពីព្រោះCPP បើមិនចំណេញនយោបាយ
គេមិនធ្វើទេ។ គោលដៅCPP ត្រូវធ្វើមិុចពុះបំបែកCNRP ជាពីរអោយបាន បើបំបែកមិន
បានគេនឹងចាញ់ នៅឆ្នាំ​2018។​ តាមរយះការបោះឆ្នោត2013 CPP
ដឹងច្បាស់ណាស់ថាប្រជាជន10នាក់ មានតែ2ទៅ3នាក់ប៉ុណ្ណោះដែលបោះឆ្នោតអោយ
CPP

Apr 17, 2015 11:50 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល