អ្នកជំនាញវិទ្យាសាស្ត្រនយោបាយព្រួយបារម្ភចំពោះការបាញ់សម្លាប់បញ្ញវន្ត (វគ្គបញ្ចប់)
2016.07.12

អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រួយបារម្ភចំពោះការបាញ់សម្លាប់បញ្ញវន្ត និងទាមទារឲ្យរដ្ឋាភិបាលទប់ស្កាត់ការបាញ់សម្លាប់បញ្ញវន្តនៅកម្ពុជា។
ការទាមទារនេះ នៅបន្ទាប់ពីក្រុមបញ្ញវន្តត្រូវបានឃាតកបាញ់សម្លាប់ជាបន្តបន្ទាប់ ពិសេសករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ដែលមហាជននឹកស្មានមិនដល់ និងសោកសង្រេង។
តើលោកបណ្ឌិត កែម ឡី បានផ្ដែផ្ដាំអ្វីខ្លះជាមួយលោកបណ្ឌិត សុខ ទូច ដែលជាដៃគូធ្លាប់វិភាគការវិវឌ្ឍន៍ស្ថានការណ៍នយោបាយនៅកម្ពុជា កន្លងមក?
សូមស្ដាប់បទសម្ភាសន៍ភាគបញ្ចប់រវាងលោក ទីន ហ្សាការីយ៉ា នៃវិទ្យុអាស៊ីសេរី និងលោកបណ្ឌិត សុខ ទូច អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា អំពីបញ្ហានេះដូចតទៅ៖