រដ្ឋាភិបាល​អាមេរិក ជូន​ពរ​សិរី​សួស្តី​ឆ្នាំថ្មី ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់

រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្រ្តី​ការបរទេស​លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) ​ផ្ញើ​សារ​ជូនពរ​សិរី​សួស្តីឆ្នាំ​ថ្មី ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​ឲ្យ​ជួប​តែ​សេចក្តី​រីករាយ និង​សុខ​ភាព​ល្អ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។

លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken)ថារដ្ឋាភិបាលអាមេរិកចងចាំនូវវប្បធម៌ដ៏ល្អ​ផូរផង់ និង​រស់​រវើក​របស់​កម្ពុជា នៅ​ពេលដែល​ពលរដ្ឋខ្មែរជួបជុំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ។

លោកបន្តថា សហរដ្ឋអាមេរិក​មាន​កិត្តិយស​ក្នុងការ​បន្តកសាង​ទំនងទំនង​រឹងមាំ​ផ្នែក​វប្បធម៌​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា និង​សង្ឃឹម​ក្នុងការ​ពង្រឹងទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​បន្​ថែមទៀតដើម្បី​កសាង​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេសដែលមាន​ការរីក​ចម្រើន ប្រជាធិបតេយ្យ និងភាព​​ឯករាជ្យជាងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។