សង្គម​ស៊ីវិល​ស្នើ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ពាក់ព័ន្ធ​ករណី​ឆបោក​​ម៉ាឡេស៊ី​៤៧​នាក់​មក​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា

ដោយ សុ ជីវី
2019-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ម៉ាឡេស៊ី​ជួបជុំគ្នា​ថតរូប​នៅ​មុខ​ពន្ធនាគារ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៩។
ជនជាតិ​ម៉ាឡេស៊ី​ជួបជុំគ្នា​ថតរូប​នៅ​មុខ​ពន្ធនាគារ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៩។
Photo courtesy of Malaysia Embassy in Phnom Penh

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​មេខ្យល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​ឆបោក​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៤៧ ក្រោយ​ពី​តុលាការ ដោះលែង​ជនរងគ្រោះ​ទាំងនោះ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ជនរងគ្រោះ​ត្រូវ​នាំមក​ផ្ដន្ទាទោស ព្រោះ​ជនសង្ស័យ​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ៖ «ហើយក៏​ជា​ការ​ចាប់ផ្ដើម​នៃ​ប្រទេស​មានអំណាច​និង​ប្រទេស​ជឿនលឿន​យក​កម្ពុជា​ធ្វើជា​ទីកន្លែង​សម្រាប់​ធ្វើ​ការបោកប្រាស់​ជួញដូរ​មនុស្ស​ដែរ។ ដូច្នេះ​យើង​ត្រូវ​ទប់ស្កាត់​កុំ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ធ្លាក់​ទៅតាម​គេ​លើកឡើង​ដូច្នេះ ដែល​គេ​មក​មក​កម្ពុជា​ជា​ប្រទេស​មាន​ច្បាប់​ដែរ ប៉ុន្តែ​មិន​អនុវត្ត​ច្បាប់»

កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤៧​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ខេត្ត​នេះ​អស់​ជាង​១​ខែ។

កាសែត​ក្នុងស្រុក​បាន​សម្ភាសន៍​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ក្នុងចំណោម ៤៧​នាក់ បាន​ឲ្យ​ដឹង​ថា មេខ្យល់​បាន​លួងលោម​ឲ្យ​គេ​មក​ធ្វើការ​នៅ​កម្ពុជា​ដោយ​សន្យា​ផ្ដល់​ប្រាក់ខែ​ល្អ និង​សំបុត្រ​យន្តហោះ​មក​កម្ពុជា​ដោយ​ឥត​ថ្លៃ ប៉ុន្តែ ជនរងគ្រោះ​មិនបាន​បញ្ជាក់​ថា មេខ្យល់ ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនបរទេស​នោះ​ទេ។ ជនរងគ្រោះ​បន្ថែម​ទៀត​ថា នៅ​ពេល​មកដល់​កម្ពុជា មេខ្យល់​ក៏បាន​ចាប់​បង្ខាំង​ពួកគេ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប ហើយ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ សមត្ថកិច្ច​បាន​ចាប់​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៤៧​នាក់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទប្រកាន់​ចូល​មក​កម្ពុជា​ខុសច្បាប់។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦​កុម្ភៈ ថា ការ​ធ្វើ​ដោះលែង​ជនបរទេស​ទាំងនេះ​ធ្វើឡើង​តាម​នីតិវិធី​របស់​តុលាការ។ លោក​បន្ត​ថា ការ​ដោះលែង​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង ហើយ​សមត្ថកិច្ច​នឹង​តាម​រក​អ្នក​ពាក់ព័ន្ធ​មក​ទទួលទោស​តាមច្បាប់​បន្ត​ទៀត៖ «ហើយ​បើ​សិន​រឿង​នេះ​ពាក់ព័ន្ធ​អ្នក​ផ្សេង ធម្មតា​នីតិវិធី​របស់​តុលាការ គេ​នឹង​ស៊ើបសួរ​បន្ត​ទៀត ប៉ុន្តែ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​របាយការណ៍​នីតិវិធី​រក​ទៅ​អត់​មាន​មូលដ្ឋាន​បទល្មើស​ដូច្នេះ​ហើយ​បានជា​គេ​ធ្វើការ​ដោះលែង»

លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា រឿង​នេះ​សមត្ថកិច្ច​ត្រូវ​ចាប់​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឲ្យ​ជន​ទាំងនោះ​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅ​ថ្ងៃក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

47 Malaysian schemers would be charges,set the bill and set term sentences before deportation

How to protect yourself from business scheme network?there are many types of business schemes out there that u all didn't know and how they work".Scheme phone calling,send email,send mail,or send message,or do activities from place to place to prey on anybody out there who didn't know or not smart enough must be easiest to falling in love with them quickly"they train them very well and know how to cook u innocent pple be their victim".Money managers or everybody else who might think they'll be quick rich after brainwash by schemers"sound just sit down or relaxing with monthlies money flowing into your bank account,if that sounds good to be true....that's gonna trap yourself",have all watched their fortunes disappear as there schemes collapse.As new money stops flowing into the pyramid,old investors can't cash out,causing a cash crunch and the eventual demise of the scheme.Stay clear of this Fraud is the best way to protect yourself and your organization from falling victim.Be smart with use common sense,if it sounds good to be true,it probably is.An investment opportunity can look like a sure thing,but investors must always think rationally rather than emotionally.Be alert and choose wisely ask them question,don't be afraid to ask your investment manager tough question,such as"what exactly am investing in"and"who is your auditor".This call Ponzi scheme nearly 100 years ago and still alive today,if u are like most pple,you'd jump at the opportunity to put your money into a surefire investment that promises above-market returns.But if a broker or anyone else tries to sell u on such a deal,use CAUTION,u should become the victim of Ponzi scheme,a type of use that for nearly 100s has ripped off investors for $10 billions .In typically investment Ponzi scheme fraudsters promise incredibly good and/or incredibly reliable returns.And they deliver-for awhile.But they're not investing in anything.Instead they're using money from new investors to pay their obligations to the old,including the exaggerated returns promised to those who"get in on the ground floor".But eventually the operation can't bring in enough fresh money to sustain itself and collapse.Be red alert or be suspicious of unsolicited offers if someone contacting u unexpectedly,perhaps inviting u to an investment seminar,is often a red flag.Investment scams often target to anybody who didn't know or not smart enough with their business scams.If u didn't know who are they?or u haven't even know them just stay away from them"don't trap yourself,or risk money for nothing".

Feb 17, 2019 01:35 PM

anonymous

That's what i told u not too long-time ago...Cambodia present as be safe haven for all kind of crimes like terrorism,fugitives most wanted,criminals,gangs,crooks,thieves,serial killers,ransom,illegal businessmen,robbery,schemers,opportunism,drug kingpin,sex,human slave trafficking,illegal logging trafficking,illegal migrants,bribery,corrupter,poison foods or tan foods,illegal exploit natural resources,rob pple homes or farmlands,money under table,criminal conspiracies,money laundering,counterfeits,illegal prostitutes,tax invasion or tax loophole,espionage,Aids pple,fascist communism,totalitarianism,fascist dictatorship,despotism,coups,robbed every elections,arrest,jail or kill pple as their business.

Feb 17, 2019 12:04 PM

គេហទំព័រ​ទាំងមូល