កម្ពុជា​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​៥០០​និង​១០០​​រៀល​ថ្មី​នៅ​លើ​ទីផ្សារ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ៥០០​ និង​១០០​រៀល​ដែល​ទើប​បោះ​ពុម្ព​រួច​នៅ​លើ​ទីផ្សារ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការ​ត​ភ្ជាប់​ស្ពាន​អ្នក​លឿង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មករា ថា ក្រដាស​ប្រាក់ ៥០០​រៀល​​ដែល​ទើប​ចេញ​ថ្មី​នេះ គឺ​ម្ខាង​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី ហើយ​នៅ​ជ្រុង​ម្ខាង​ទៀត គឺ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​រូប​ស្ពាន​ចំនួន​ពីរ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន គឺ​ស្ពាន​គីហ្សូណា និង​ស្ពាន​អ្នក​លឿង។ លោក​បន្ត​ថា «ថ្ងៃ​នេះ​ដើម្បី​បង្ហាញ​ចំណង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឲ្យ​ចរាចរ​នូវ​ក្រដាស​ប្រាក់ ៥០០​រៀល»

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​ដាក់​ក្រដាស​ប្រាក់​៥០០​រៀល មាន​​រូប​ស្ពាន​ទាំង​ពីរ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​រឹត​ចំណង​មិត្តភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។