កម្ពុជា​-​ថៃ រួមគ្នា លុប​បំបាត់​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ព្រំដែន

កម្ពុជា និង​ថៃ នឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ចុះ​ល្បាត ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​។ ការ​អះអាង​ដូច្នោះ​ធ្វើ​ឡើង ក្នុង​ជំនួប​មួយ​រវាង​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ និង​អ្នក​ប្រឹក្សា​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​លោក ចារ៉ែ ផកផា (Jarae Poka) នៅ​ក្នុង​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​១០ ខែ​តុលា។

ក្នុង​រយៈពេល​៩​ខែ ដើម​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​បាន​ជិត ៨ពាន់​ករណី (៧ ៧៨៨​ករណី​) និង​ចាប់​ឃុំ​ជនសង្ស័យ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១ ៥៧០​នាក់​) ដែល​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ២២៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។