0:00 / 0:00
នៅមុនពេលត្រូវអាជ្ញាធរចាប់ខ្លួន កញ្ញា សូ មេត្តា និងយុវតីចំនួន ៣នាក់ផ្សេងទៀត បានទៅរកអន្តរាគមន៍ ឱ្យជួយតាមដាន និងឃ្លាំមើលសកម្មភាពរបស់ពួកនាង នៅពេលដែលអាជ្ញាធរទាំងក្រុមស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាច្រើននាក់បានជិះតាមក្រុមនាងជាប់ជានិច្ច។
កញ្ញា សូ មេត្តា បានប្រាប់អាស៊ីសេរី នៅមុនពេលចាប់ខ្លួនថានាងនឹងធ្វើពហិការមិនហូបអាហារក្នុងពន្ធនាគារនៅពេលរូបនាងត្រូវចាប់ខ្លួន លើសពីនេះនាងក៏សង្ឃឹមថា ពលរដ្ឋ ពិសេសយុវជននឹងមិនបោះបង់ការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមឡើយ។
សូមលោកអ្នកនាងចុចស្ដាប់បទសម្ភាសរបស់អ្នកស្រី សុជីវី ជាមួយកញ្ញា សូ មេត្តា សមាជិកយុវជនខ្មែរថាវរៈ អំពីការប្ដេជ្ញាចិត្តរបស់កញ្ញា នៅប៉ុន្មាននាទីមុនពេលអាជ្ញាធរចាប់ខ្លួនកញ្ញា...