សពបណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានបញ្ចុះហើយ នៅព្រឹកថ្ងៃទី២៥ កក្កដា វេលាម៉ោង១១ កន្លះ នាគេហដ្ឋានរបស់លោក ក្នុងខេត្តតាកែវ តាមគម្រោង ដោយមិនបន្តតម្កល់ទៀតឡើយ។
កាលពីល្ងាចថ្ងៃទី២៤ កក្កដា ខណៈដែលសពលោក កែម ឡី ហែទៅដល់ស្រុកកំណើតលោក ពលរដ្ឋមួយចំនួន និងក្រុមគ្រួសារផង ពិគ្រោះគ្នាថា ចង់បន្តតម្កល់សពនៅទីនោះ។ ប៉ុន្តែដោយយោងស្ថានភាពសព ដែលហែកាត់កម្ដៅថ្ងៃក្ដៅប្រមាណ១១ម៉ោង និងមានក្លិនស្អុយផង ទើបភរិយា និងគ្រួសារលោក កែម ឡី សម្រេចបញ្ចុះតាមគម្រោង។
សពលោក កែម ឡី បានតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ នារាជធានីភ្នំពេញ ចំនួន២សប្ដាហ៍ក្រោយពីឃាតកបាញ់សម្លាប់លោក កាលពីថ្ងៃទី១០ កក្កដា។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។