រដ្ឋមន្ត្រីក្រសួង​ការងារ​ថា អាត្រា​អ្នក​មាន​ការងារ​ធ្វើ ៩៩,៣% ឯ​ខាង​សហជីព​ថា​ផ្ទុយ​ពី​តួលេខ​នេះ

ដោយ ម៉ៅ សុធានី
2018.10.29
Share on WhatsApp
Share on WhatsApp
លោក អ៊ិត សំហេង 102718 ៦២២ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងការងារ លោក​ អ៊ិត សំហេង អះអាង​ថា អាត្រា​អ្នក​មាន​ការងារ​ធ្វើ​មាន​ចំនួន​ដល់​ទៅ​ជាង ៩៩,% នៃ​កម្លាំង​ពលកម្ម​សរុប​ជិត ១០លាន​នាក់​ទូទាំង​ប្រទេស

ការលើកឡើងនេះ ធ្វើឡើង​ក្នុង​ការ​តាំង​ពិពណ៌​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ២០១៨ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា នៅ​កោះពេជ្រ រាជធានី​ភ្នំពេញលោក​អះអាង​ថា​ «​អាត្រា​ការងារ​ខ្ពស់​នេះ ដោយសារ​ការ​បន្ដ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​សំដៅ​ធានា​ស្ថិរភាព សន្ដិសុខ និរន្ដរភាព​ការងារ ប្រាក់​ចំណូល ភាព​កក់ក្ដៅ​ក្នុង​ចិត្ដ​សម្រាប់​កម្មករ​និយោជិត និង​គ្រួសារ។

ក៏ប៉ុន្តែ ប្រធាន​សម្ព័ន្ធ​សហភាព​ការងារ​កម្ពុជា​លោក អាត ធន់ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី មុន​ការ​ផ្សាយ​បន្តិច​ថា អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​ច្រើន នៅ​កម្ពុជា​បច្ចុប្បន្ន រួម​មាន អ្នក​ជំនាញ និង​និស្សិត​ផង​ដែរលោក​បន្ត​ថា ស្ថិតិ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រាប់​បញ្ចូល​អ្នក​មាន​ការងារ​ធ្វើ​រហូត​ដល់​ជាង ៩០% នេះ រួម​មាន​ទាំង​អ្នក​លក់​ដូរ អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​មាន​របរ​តិចតួច​ជា​ដើម៖ «គេ​កំណត់​អ្នក​មាន​ការងារ​ធ្វើ ២ ឬ ៣ម៉ោង ឬ​អ្នក​ធ្វើ​ការងារ​មិន​គ្រប់​ម៉ោង (Part time) ក៏​ចាត់​ទុក​ថា មាន​ការងារ​ធ្វើ​ដែរដូច​នេះ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​តិច​មែនទែន យើង​មើល​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប អ្នក​អត់​ការងារ​ធ្វើ គេ​មាន ៤ ឬ ៥% ហើយ​យើង​មាន​តែ.% ដូច​ជា​តិច​ពេកយក​ចំនួន​នេះ មក​ធ្វើ​ជា​មូលដ្ឋាន​មិន​ទាន់​គ្រប់គ្រាន់​ទេ»

លោក អាត ធន់ បន្តថា របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO និង​របាយការណ៍​របស់​របប​ក្រុង​ភ្នំពេញ​ថ្មីៗ នេះ បាន​បង្ហាញ​ថា ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​គ្នា ៥,៣នាក់ អត្រា​អ្នក​មាន​ការងារ​ធ្វើ គឺ​ពាក់​កណ្តាល ដែល​នេះ​មាន​ន័យ​ថា មនុស្ស​ម្នាក់ ត្រូវ​ចិញ្ចឹម​មនុស្ស​ម្នាក់

ចំណែក ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ក៏​បាន​ចោទ​ជា​សំណួរ​ថា តើ​ស្ថិតិ​នៃ​អត្រា​អ្នក​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​នេះ ក្រសួង​ការងារ​ស្រាវជ្រាវ​ផ្អែក​លើ​មូលដ្ឋាន​អ្វី​ច្បាស់លាស់។ លោក អំ សំអាត បញ្ជាក់​ថា ប្រសិន​បើ​កម្ពុជា សម្បូរ​ការងារ​ធ្វើ​ដូច​នេះ មិន​ចាំ​បាច់​មាន​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​នោះ​ទេ ជាពិសេស គឺ​ប្រទេស​ថៃ៖ «ខ្ញុំ​អត់​ដឹង​ថា រដ្ឋាភិបាល​ស្រាវជ្រាវ និង​ជំរឿន ឬ​ធ្វើ​ស្ថិតិ​យ៉ាង​ម៉េច​ទេប្រសិន​បើ​មាន​ការងារ​នៅ​ស្រុក​ខ្មែរ​មាន​ធ្វើ​ច្រើន​ហើយ ប្រជា​ពលរដ្ឋ​ពេញ​កម្លាំង​មិន​ធ្វើ​ចំណាក​ស្រុក​ទេហេតុផល​ដែល​ចំណាក​ស្រុក ដោយសារ​ទី១ រក​ការងារ​ធ្វើ​ក្នុង​ស្រុក​បាន ហើយ​ទី២ ទាក់ទង​នឹង​ប្រាក់​បៀវត្ស​ទាបយើង​មិន​ដឹង​ថា រដ្ឋាភិបាល​យក​កម្លាំង​ពលកម្ម​ប្រភេទ​ណា។ ប៉ុន្តែ​កម្លាំង​ពលកម្ម​ជា​ទូទៅ ប្រជា​ពលរដ្ឋ​ពិបាក​ទទួល​យក​ណាស់»

កាសែតភ្នំពេញប៉ុស្ត៍ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី២៩ ខែតុលា បាន​ដក​ស្រង់​សំដី​រដ្ឋមន្ត្រី​ការងារ លោក អ៊ិត សំហេង ដែល​បាន​អះអាង​ថា សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ការងារ មាន​ចំនួន​សរុប ១ម៉ឺន ២ពាន់​គ្រឹះស្ថាន និង​មាន​កម្មករ​និយោជិត​ចំនួន ១លាន ៥​សែន​នាក់។ សហគ្រាស គ្រឹះស្ថាន​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ប្រមាណ ៦សែន​គ្រឹះស្ថាន ដែល​មាន​កម្មករ​និយោជិត​ប្រមាណ ២លាន ៤សែន​នាក់។ ចំណែក​វិស័យ​កសិកម្ម​វិញ គឺ​មាន​កម្មករ​និយោជិត​ជាង ៤លាន​នាក់ ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន ១លាន ២សែន​នាក់ និង​មន្ដ្រី​សាធារណៈ​ប្រមាណ​ ៥សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។