ចាប់ពីឆ្នាំ ២០១៥ នេះ និយោជិកតាមបណ្ដាក្រុមហ៊ុន សហគ្រាស ទាំងអស់ ដែលមានប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០ម៉ឺនរៀល(៨០០.០០១៛) ឡើងទៅ ទើបជាប់ពន្ធ។ ការកំណត់នេះ គឺខុសពីឆ្នាំកន្លងទៅ ដែលប្រាក់បៀវត្សចាប់ពីត្រឹម ៥០ម៉ឺនរៀល ដែលត្រូវបង់ពន្ធចូលរដ្ឋ។
ការកំណត់អត្រាកំណត់ពន្ធលើប្រាក់បៀវត្សនេះ ត្រូវបានកំណត់ថ្មី ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីដើមឆ្នាំ ២០១៥ តទៅ ដែលបានប្រកាសកាលពីថ្ងៃទី ៦ មករា។
ការកំណត់ឲ្យបង់ពន្ធ ចំនួន៥ភាគរយ សម្រាប់និយោជិកដែលមានប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៨០ម៉ឺនរៀល(៨០០.០០១៛) ដល់ ១លាន ២៥ម៉ឺនរៀល(១.២៥០.០០០៛) ១០ភាគរយ លើប្រាក់ខែចាប់ពី ១លាន ២៥ម៉ឺនរៀល (១.២៥០.០០១៛) ដល់ ៨លាន ៥០ម៉ឺនរៀល (៨.៥០០.០០០៛) ចំណែកឯ ១៥% លើប្រាក់ខែចាប់ពី ៨លាន ៥០ម៉ឺនរៀល (៨.៥០០.០០១៛) ដល់ ១២លាន ៥០ម៉ឺនរៀល (១២.៥០០.០០០៛) តែបើនិយោជិកដែលមានប្រាក់បៀវត្សប្រចាំខែ លើសពី ១២លាន ៥០ម៉ឺនរៀល (១២.៥០០.០០០៛) នឹងត្រូវបង់ពន្ធចំនួន ២០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។