អ្នកផ្ទុកមេរោគអេដស៍ អាយុ ៦៦ម្នាក់ទៀត នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងបានស្លាប់កាលពីថ្ងៃទី៨ មករា។ នេះជាអ្នកជំងឺទី២៧ហើយ ដែលបានស្លាប់ដោយសារមេរោគអេដស៍។ ក្រុមគ្រួសារជនរងគ្រោះបានប្រាប់កាសែតក្នុងស្រុកមួយថា ជនរងគ្រោះមានអាការៈធ្ងន់ធ្ងរ ដោយវ័យចាស់ជរា កម្លាំងខ្សោយខ្លាំង មិនអាចបរិភោគអាហារ និងមិនអាចផឹកថ្នាំពន្យារអាយុ តទៅទៀតបាន។
អ្នកភូមិរកាជិត បីរយនាក់បានផ្ទុកមេរោគអេដស៍។ ករណីនេះ ជាការឆ្លងរីករាលដាលធំបំផុតនៅកម្ពុជាដោយសារតែការធ្វេសប្រហែសរបស់គ្រូពេទ្យដែលគ្មានសញ្ញាប័ត្រម្នាក់។ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោសលោកគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥ឆ្នាំ ពាក់ព័ន្ធការចម្លងមេរោគអេដស៍ដល់អ្នកភូមិរកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។