មនុស្ស​១១​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​១

ក្រសួងមហាផ្ទៃ​បង្ហាញ​ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវ​ជា​ថ្ងៃ​ទី១នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ទូទាំង​ប្រទេស។

គ្រោះថ្នាក់​នេះ​មាន​ចំនួន ១៤​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ មានស្រី ០២​នាក់ របួសធ្ងន់ ៦​នាក់ មាន​ស្រី ម្នាក់ របួសស្រាល ០៥​នាក់ ស្រី​ម្នាក់ ព្រមទាំង​ខូចខាត​យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង​ រថយន្ត​ធុន​តូច ០៤​គ្រឿង​ រថយន្ត​ធុន​ធំ ០១​គ្រឿង​ យាន​ផ្សេងៗ ០២​គ្រឿង។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៨​លើក មិន​គោរព​សិទ្ធិ ០១​លើក បត់​គ្រោះថ្នាក់ ០៣​លើក ស្រវឹង ០១​លើក មនុស្ស​រត់​ឆ្លងផ្លូវ ០១​លើក និង​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៩​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។