ក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង (Bayon Holding Limited) នឹងធ្វើពិធីចុះហត្ថលេខាទិញយន្តហោះចំនួន ២០គ្រឿងនេះពីក្រុមហ៊ុនផលិតយន្តហោះចិន នៅម៉ោង៦ល្ងាច ថ្ងៃទី២១ សីហា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។
អនុប្រធានក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង លោក តាំង ឈុងលាង បញ្ជាក់ថាក្រុមហ៊ុនលោកដែលរកស៊ីជាមួយក្រុមហ៊ុនចិននោះ នឹងនាំចូលយន្តហោះដឹកអ្នកដំណើរចំនួន ២០គ្រឿង ក្នុងនោះជាប្រភេទយន្តហោះប្រើកង្ហារ និងប្រភេទអ៊ែរប៊ឺស (Airbus)។ ដោយឡែកតម្លៃយន្តហោះប្រភេទកង្ហារ មានតម្លៃចាប់ពី១៦ ទៅ ១៧លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។