រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​សម្ពោធ​ទីតាំង​ថ្មី​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE)

ដោយ ម៉ៅ សុធានី
2022.08.05
Share on WhatsApp
Share on WhatsApp
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​សម្ពោធ​ទីតាំង​ថ្មី​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE) ពិធី​សម្ពោធ​ទីតាំង​ថ្មី​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE) នៅ​សាខា​ចាក់​អង្រែ​ក្រោម កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នំ​២០២២។
Photo: RFA

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) ចូលរួម​សម្ពោធ​ទីតាំង​ថ្មី​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE) នៅ​សាខា​ចាក់​អង្រែ​ក្រោម ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន កាលពី​ថ្ងៃទី៤ ខែ​សីហា។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី​នេះ អ្នកស្រី ផេនី វ៉ង់ គូស​បញ្ជាក់​ថា សាលា​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE) គឺជា​ផ្នែក​មួយ​នៃ​មោទនភាព​របស់​អូស្ត្រាលី នៅ​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​និង​ភាសា ព្រមទាំង​បង្កើត​និង​ថែរក្សា​នាយកដ្ឋាន (​ដេប៉ាតឺម៉ង់) ភាសា​អង់គ្លេស នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​១៩៩០។

អ្នកស្រី ផេនី វ៉ង់ (Penny Wong) បន្ត​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស (ACE) បង្កើត​ឡើង​កាល​ពី​៣០​ឆ្នាំមុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​បណ្តុះបណ្តាល​ភាសា របស់​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC)

រហូត​មក​ដល់​ពេល​នេះ មជ្ឈមណ្ឌល ACE បាន​កើន​ឡើង​ដល់​ចំនួន​៦​ទីតាំង​ហើយ និង​បាន​បណ្តុះបណ្តាល​សិស្ស ចាប់ពី​អាយុ​៧​ឆ្នាំ​ឡើង​ទៅ បាន​ជាង ៨​ម៉ឺន​នាក់ (៨០.០០០) ក្នុង​មួយឆ្នាំៗ​។ អ្នកស្រី​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥​សែន​នាក់ (៥០០.០០០) បាន​សិក្សា​នៅ​សាលា​ភាសា​អង់គ្លេស (ACE) នេះ ដោយ​បាន​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្ដមសិក្សា នៅ​ប្រទេស​អូស្ត្រាលី និង​ទទួល​បាន​ការងារ​ល្អ​ប្រសើរ ព្រមទាំង​ការ​បើក​អាជីវកម្ម​ថ្មី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល