អ្នក​ភូមិ​ឆ្មា​ពួន​ខេត្ត​កណ្ដាល​ដាក់​លូ​រាំង​ផ្លូវ​មិន​ឱ្យ​ឡាន​ដឹក​ដី​ធំៗ​ចេញ​ចូល

ដោយ ឡេង ម៉ាលី
2014.11.30
ពលរដ្ឋ​ឃុំ​ជើង​កើប បិទ​ផ្លូវ ៦២០ ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ មិន​ឲ្យ​ឡាន​ដឹក​ដី​ធំៗ ចេញ​ចូល ត្រង់​ចំណុច​ភូមិ​ឆ្មាពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០១៤។
RFA/Leng Maly

អ្នក​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ប្រមាណ​៣០ នាក់ នាំ​គ្នា​ដាក់​លូ​រាំង​ផ្លូវ មិន​ឱ្យ​ឡាន​ដឹក​ដី​ធំៗ ចេញ​ចូល នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា។

អ្នក​តវ៉ា​ម្នាក់ ដែល​ចូលរួម​បិទ​ផ្លូវ​នេះ គឺ​លោកស្រី ឈឺន ពៅ ថ្លែង​ថា ពួក​គាត់​បិទផ្លូវតវ៉ា​ចំពោះ​ឡាន​ដឹក​ដី​ធំៗ ទាំង​នោះ ធ្វើ​ឱ្យ​ខូច​ផ្លូវ​ចូល​ទៅ​ក្នុង​ភូមិ ហើយ​បង្ក​ការ​លំបាក​ដល់​អ្នក​ភូមិ​ធ្វើ​ដំណើរ ដោយ​សារ​តែ​រលាក់ និង​រអិល​ពេល​បាញ់​ទឹក«ឡាន​ដឹក​ដី​ហ្នឹង​វា​ទំនាស់​ច្រើន។ ឡាន​ធំ​ផ្លូវ​តូច ហើយ​សិស្ស​សាលា​លំបាក។ សូម្បី​តែ​អ្នក​ធ្វើ​ការ​រោង​ចក្រ​ក៏​ពិបាក​គ្រប់​បែប​គ្រប់​យ៉ាង។ គ្មាន​យល់​ថា​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​អី បង្អង់​ឱ្យ​ទៅ​សិន​អត់​ទេ។ ម្ល៉ោះ​ហើយ​ខ្ញុំ​បបួល​គ្នា​ថា សិស្ស​សាលា​អី បើ​បើក​ទៅ​ទៀត​ទៅ ថ្ងៃ​ក្រោយ​វា​កាយ​រឹត​តែ​លុងៗ ទៅ​ដល់​ប្រេត​ទៅ​មិន​ដឹង​យ៉ាង​ណា។ ឥឡូវ​ខ្ញុំ​សុំ​បិទ​ផ្លូវ អត់​ឱ្យ​ឡាន​ក្រុមហ៊ុន​ចេញ​ទេ។ រណ្ដៅ​ហ្នឹង​ខ្ញុំ​សុំ​ឱ្យ​បិទ​ត្រឹម​ហ្នឹង»។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា បញ្ហា​នេះ​ចាប់​ផ្ដើម​ជិត​មួយ​ខែ​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ទេ ទើប​ពួក​គាត់​សម្រេច​បិទ​ផ្លូវ​ដោយ​ខ្លួន​ឯង។ ពួក​គាត់​ថ្លែង​ថា នឹង​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ប្រសិនបើ​ក្រុមហ៊ុន​ដឹក​ដី​មិន​បញ្ឈប់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។