អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ថា ដោយសារ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ការ​បោះ​បង្គោល​ព្រំដែន​ក៏​ខុស​ច្បាប់

ដោយ មួង ណារ៉េត
2021-10-24
Share
អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ថា ដោយសារ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ការ​បោះ​បង្គោល​ព្រំដែន​ក៏​ខុស​ច្បាប់ (រូបខាងឆ្វេង) លោក ម៉ែន ណាត (រូបកណ្ដាល) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ (រូប​ខាង​ស្ដាំ) លោក អ៊ំ សំអាន
ហ្វេសប៊ុករបស់លោក ម៉ែន ណាត លោក ហ៊ុន សែន និង​លោក អ៊ំ សំអាន

អ្នកឃ្លាំមើលកិច្ចការព្រំដែន​ ​ថាដោយសារសន្ធិសញ្ញាព្រំដែនកម្ពុជា​-​វៀតណាម​ ​គឺជាឯកសារខុសច្បាប់​ ​ដូច្នេះការបោះបង្គោលព្រំដែនជាមួយវៀតណាម​ ​ទាំង​ ​៨៤​% ​កន្លងមក​ ​និងនៅសេសសល់​ ​១៦​%​ទៀត​ ​ដែលនឹងត្រូវប្រញាប់បោះបញ្ចប់នោះ​ ​ក៏ខុសច្បាប់ដូចគ្នាដែរ

អ្នកឃ្លាំមើល​កិច្ចការព្រំដែន​ ​នៅតែប្រកាន់ជំហរប្រឆាំងទៅនឹងរបបក្រុងភ្នំពេញ​ ​ដែលនៅតែបន្តបោះបង្គោលព្រំដែនថ្មីជាមួយប្រទេសវៀតណាម​ ​ក្នុងស្ថានភាពដែលនៅមានមន្ទិលសង្ស័យជុំវិញឯកសារព្រំដែនបែបនេះ

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ ​នៅប្រទេស​​ន័រវ៉េសន៍ (​Norway​) ​លោក​ ​ម៉ែន​ ​ណា​ ​នៅតែទាមទារឲ្យរបបលោក​ ​ហ៊ុន​ ​សែន​ ​បង្ហាញឯកសារចាស់​ ​ដែលមានបញ្ជាក់ច្បាស់អំពីបង្គោលកំណត់ព្រំដែនរវាងប្រទេសកម្ពុជា​ ​និងវៀតណាម​ ​ដែលកំណត់ដោយប្រទេសបារាំង​ ​ក្នុងអនុសញ្ញាឆ្នាំ១៨៧៣​ ​ដែលមានបង្គោលចាស់​ ​១២៤បង្គោលនោះ៖ «ហើយបង្គោល​ ​១២៤​ ​ហ្នឹងនៅឯណា​? ​សម្តេច​ ​សីហនុ ​នៅឆ្នាំ១៩៩៣​ ​ក្នុងខែ​ ​ឲ្យនាយករដ្ឋមន្រ្តីទាំងពី​​​រកាហ្នុង​ ​ប្រាប់ទៅវៀតណាមឲ្យយកបង្គោល​ ​មកដាក់កន្លែងដើម​ ​នោះជាឯកសារព្រះរាជសារផ្លូវការរបស់ព្រះអង្គ​ ​យើងមានឯកសារអស់ហ្នឹង​ ​ពីព្រោះបញ្ហាព្រំដែនវាជាបញ្ហាជាតិទាំងមូលរបស់មនុស្សគ្រប់គ្នា​ ​បើសិនយើបាត់បូរណភាពព្រំដែនក្នុងចំណែកណាមួយ​ ​ហាក់ដូចយើងបាត់ជើងម្ខាង​ ​ដៃម្ខាងដូច្នេះដែរ​ ​ដូច្នេះហើយបានជាយើងមានសេចក្តីព្រួយបារម្ភរឿងអស់ហ្នឹង»

របបឯកបក្សកម្ពុជា​ ​ស្រូតបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម​ ​បាន​ ​៨៤% ​គិតត្រឹមខែតុលា​ ​ឆ្នាំ២០១៩​ ​មុនផ្ទុះការរីករាលដាលនៃជំងឺកូវីដ​-​១៩​ ​កាលនោះ​ ​លោកនាយករដ្ឋមន្រ្តី ​ហ៊ុន​ ​សែន​ ​បានធ្វើដំណើរដោយផ្ទាល់ទៅប្រទេសវៀតណាមរយៈពេល​ ​ថ្ងៃ​ ​ដើម្បីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន​ ​និងខ័ណ្ឌ​សីមានេះ

ការបោះបង្គោលបង្ហើយ​ ​១៦​% ​ទៀតនោះ​ ​ត្រូវអាក់ខានទៅវិញ​ ​ដោយសារតែវិបត្តិនៃជំងឺរាលដាលជាសាកលនោះ​ ​ប៉ុន្តែ​ ​នៅក្នុងជំនួបទ្វេភាគីរវាងកម្ពុជានិងវៀតណាម​ ​តាមប្រព័ន្ធវីដេអូ​ ​កាលពីថ្ងៃទី​ ​២១​ ​ខែតុលា​ ​ភាគីទាំងពីរឯកភាពគ្នាខំប្រឹងប្រែងរកមធ្យោបាយបោះបង្ហើយបង្គោលព្រំដែនគោកទាំង​ ​១៦​% ​ដែលនៅសេសសល់នោះ

មន្រ្តីរបស់គណបក្សប្រឆាំង​ ​យល់ថាទាំងការបោះបង្គោលព្រំដែន​ ​៨៤​% ​និងគ្រោងពន្លឿនបោះបង្ហើយ​ ១៦%​នោះ​ ​គឺមិនត្រូវធ្វើក្នុងកាលៈទេសៈបែបនេះនោះឡើយ​ ​​លោក​ ​អ៊ំ​ ​សំអាន​ ​ដែលធ្លាប់របបក្រុងភ្នំពេញ​ ​ចាប់ដាក់ពន្ធនាគា​ ​ដោយសារហ៊ាននិយាយអំពីបញ្ហាព្រំដែននេះ​​ថា​ កម្ពុជាពេលនេះ​ ​ខ្វះឯកភាពជាតិ​ ​មិនមានគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ​ ​កម្ពុជាកំពុងដឹកនាំដោយរបបឯកបក្ស​ ​និងការបោះបង្គោលខ្វះតម្លាភាព​ ​ដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធ​ ​លោកថា ស្ថានភាពអាក្រក់បែបនេះ​ ​ធ្វើឲ្យកម្ពុជាខាតបង់ច្រើន​ ​ក្នុងរឿងព្រំដែននេះ

មន្រ្តីបក្សប្រឆាំងរូបនេះ​ ​បន្ថែមថាលោក​ ​ហ៊ុន​ ​សែន​ ​អាចធ្វើនេះដើម្បីស្អំចិត្តវៀតណាមដែរ​ ​ដែលលោកថា​ ​វៀតណាមមិនពេញចិត្តកម្ពុជា​ ​ដែលងាកខ្លាំងទៅរកចិន​ ​ដែលធ្វើឲ្យខាតប្រយោជន៍វៀតណាមដែលអ្នកមានគុណលើកម្ពុជា

អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតនោះ​ ​លោក​ ​អ៊ំ​ ​សំអាន​ ​ថាគឺការបោះបង្គោលនេះ​ ​គឺយកតាមសន្ធិសញ្ញាបំពេញបន្ថែម​ ​ដែលលោកថាខុសច្បាប់​ ​ព្រោះសន្ធិសញ្ញាសម័យដែលវៀតណាមត្រួតត្រាកម្ពុជា​ ​នោះគឺជាមរតករបស់វៀតណាម​ ​មិនមែនជាមរតករបស់បារាំងនោះឡើយ

ទោះជាយ៉ាងនេះក្ដី​ ​តំណាងរាស្រ្តជាប់ឆ្នោតនៃមណ្ឌលសៀមរាប​ ​ពីខាងគណបក្សសង្គ្រោះជាតិរូបនេះ​ ​អះអាងបន្ថែមថា​ ​នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត​ ​គណបក្សនេះនឹងសើរើឡើងវិញរាល់ឯកសារ​ ​និងសន្ធិសញ្ញាខុសច្បាប់ទាំងនោះ​ ​និងរកយន្តការប្តឹងប្រទេសវៀតណាម​ ​ដែលរំលោភបំពានកម្ពុជានេះផង៖ «ការសើរើនោះ​ ​គឺយើងនឹងលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ​ ​និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ​ ​ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥​ ​សម័យយួនត្រួតត្រា​ ​ហើយយកអ្វីដែលជាមរតករបស់បារាំង​ ​និងផែនទីបោន​ ​ខ្នាត​ ​/១០០.០០០​ ​ចំនួន​ ​២៦ផ្ទាំង​ ​ដែលជាផែនទីបារាំងធ្វើឲ្យយើងហ្នឹង​ ​ដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម​ ​យើងនឹងប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ​ (​ICJ) ​នៅទីក្រុងឡាអេ (​Geneva​) ​ពីការរំលោភព្រំដែនកម្ពុជាពីសំណាក់ប្រទេសវៀតណាម​ ​និងប្តឹងវៀតណាមទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ១៩៩១​ ​និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»

មន្រ្តីឃ្លាំមើលកិច្ចព្រំដែនឯករាជ្យ​ ​លោក​ ​ម៉ែន​ ​ណា​ ​យល់ស្របថា​ ​កម្ពុជាក្រោមការ​​​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ​ស្ថិតក្រោមគំនាបរបស់វៀតណាម​ ​រើខ្លួនមិនរួច​ ​លោកអះអាងថា​ ​សូម្បីតែមន្ត្រីកិច្ចការព្រំដែននៃរបបក្រុងភ្នំពេញ​ ​គឺលោក​ ​វ៉ា​ ​គឹមហុង​ ​ក៏ធ្លាប់ទទួលស្គាល់អំពីការលំបាកក្នុងការជំពាក់គុណវៀតណាម​ ​និងគំនាបនេះដែរ​៖ «ព្រោះសូម្បីតែ​ ​វ៉ា​ ​គឹមហុង​ ​ខ្ញុំធ្លាប់ទៅជួបជជែកផ្ទាល់ជាមួយគាត់ដែរ​ ​កាលពីមុននោះណា​ ​ក៏គាត់នៅរអ៊ូរទាំថា​ ​បើមិនអារសាច់ជូនខ្លាធ្វើម៉េចនៅស្រុកបាន​! ​គាត់និយាយផ្ទាល់ជាមួយពួកយើងខ្ញុំបែបហ្នឹង​! ​កាលហ្នឹងគាត់ហាមអ្នកកាសែតមិនឲ្យចូលថតផង​ ​តែយើងចេះតែលួចហៅអ្នកកាសែតឲ្យចូលថាបាន​​ ​ហើយអ្នកណាដែលធ្វើការជាមួយយើងជិតដិត​ ​កាលខ្ញុំនៅស្រុកខ្មែរជាមួយសំអានអីហ្នឹង​ ​គឺព្រះអង្គសម្តេចតា​ ​កាលលោកនៅរស់​ ​យើធ្វើការជាមួយគាត់ជិតដិតណាស់​ ​គាត់រអ៊ូរទាំដូចតែយើងបញ្ហាបូរណភាពទឹកដីហ្នឹង​ ​ហើយគាត់ជំរុញឲ្យមានការដោះស្រាយតាមមធ្យោបាយកិច្ចព្រមព្រៀងក្រុងប៉ារី​ ​និងរដ្ឋធម្មនុញ្ញដែរហ្នឹង​! ​ប៉ុន្តែពួក​ ​ហ៊ុន​ ​សែន​ ​គាត់មិនព្រម​ ​ដូច្នេះពិធីការការពាររបស់លោក​ ​ហ៊ុន​ ​សែន​ ​ហ្នឹង​ ​ក្រោយពីសម្តេចតាសោយទិវង្គទទៅ​ ​គឺថាធ្វើតាមទំនើងចិត្តតែម្ដង

វិទ្យុអាស៊ីសេរី​ ​មិនទាន់អាចសុំការបំភ្លឺពីប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា​ ​និងបោះបង្គោលព្រំដែនកម្ពុជា​-​វៀតណាម​ ​លោក​ ​វ៉ា​ ​គឹមហុង​ ​ជុំវិញរឿងនេះ​ ​បាននៅឡើយទេ

ប៉ុន្តែកន្លងមករបបលោក​ ​ហ៊ុន​ ​សែន​ ​អះអាងថាការបោះបង្គោលព្រំដែន​ ​និងខណ្ឌសីមាដែលរួចរាល់​ ​៨៤% ​ជាមួយប្រទេសវៀតណាមនោះ​ ​គឺធ្វើដោយមានការឯកភាពគ្នាជារួមរវាងប្រទេសទាំងពីរ​ ​ប៉ុន្តែ​ ​នៅសល់​ ​១៦% ​ទៀតនោះ​ ​គឺទាមទារឲ្យភាគីបារាំង​ ​ជួយផ្នែកបច្ចេកទេស

លោក​ ​វ៉ា​ ​គឹមហុង​ ​កាលពីចុងឆ្នាំ២០២០​ ​ថា រាជរដ្ឋាភិបាលកម្ពុជា​ ​បានដាក់សំណើទៅរដ្ឋាភិបាលប្រទេសបារាំង​ ​ដើម្បីឱ្យមកជួយលើបច្ចេកទេសកំណត់ខណ្ឌសីមា​ ​និងបង្គោលព្រំដែន​ ​ដែលមិនទាន់មានការឯកភាពគ្នាចំនួន​ ​១៦ភាគរយនោះ​ ​ប៉ុន្តែ​ ​មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ​ ​ថាតើភាគីបារាំងឆ្លើយតបយ៉ាងណានៅឡើយទេ

​ចំណុច​ ​និង​កំណាត់​ព្រំដែន​ ​ដែល​មិនទាន់​បោះបង្គោល​រួច​នោះ​ ​មាននៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​កណ្តាល​ ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ ​និង​ទន្លេ​បាសាក់​​ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល