ចំនួនប្រជាជនសរុបកើនឡើងជាង ១លាននាក់ (១.២៨០.៩០៩) បើប្រៀបធៀបនឹងលទ្ធផលជំរឿនឆ្នាំ២០០៨ ដែលមានចំនួនសរុបជាង ១៣លាននាក់ (១៣.៣៩៥.៦៨២) គិតជាភាគរយកើនឡើងប្រហែលជិត ៩ភាគរយ (៨.៧) នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ដោយឡែក ប្រជាជននៅទីក្រុង កើនឡើងពី ១៩.៥ ដល់ ២១.៤ភាគរយ នៃចំនួនប្រជាជនសរុប។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថា ការអង្កេតចន្លោះជំរឿននេះ ធ្វើឡើងដើម្បីប្រមូលព័ត៌មានថ្មីៗស្តីពីការប្រែប្រួលជាប្រចាំនូវស្ថានភាពប្រជាសាស្ត្រ និងសេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើនេះ លទ្ធផលដែលទទួលបានពិតជាមានសារសំខាន់ណាស់ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។