កម្ពុជា និង​ហ្វីលីពីន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៨ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ

កម្ពុជា និង​ហ្វីលីពីន (Philippines) កាលពី​ថ្ងៃទី១២ ខែ​កុម្ភៈ ព្រមព្រៀងគ្នា​ជំរុញ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារ​ជាតិ និង​សន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ បច្ចេកវិទ្យា និង​ការជំរុញ​ការ​តភ្ជាប់​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ភាគី​ទាំង​២ ចុះ​កិច្ចព្រមព្រៀង​ចំនួន​៨ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ដែល​រួមមាន​៖ ការ​លុប​បំបាត់​ការ​យក​ពន្ធ​ត្រួតស៊ីគ្នា កិច្ច​សហប្រតិបត្តិការ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​វិនិយោគ​ហ្វីលីពីន ការ​បង្ការ​អំពើ​លួច និង​ជួញដូរ​ខុសច្បាប់​នៃ​ទ្រព្យសម្បត្តិ​វប្បធម៌ កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​បរិវត្តន៍​កម្ម​រដ្ឋាភិបាល​ឌីជីថល។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​នៅពេល ដែល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ ទី​១០ ដល់ ១១ ខែកុម្ភៈ​។​

ស្របពេល​គ្នា​នេះ ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ជូញៀ (Ferdinand Marcos Jr) បាន​ថ្លែងអំណរគុណ​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​លើកលែងទោស​ស្ត្រី​ហ្វីលីពីន​ចំនួន ១៣​នាក់ ដែល​តុលាការ​កម្ពុជា​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ដោយសារ​ការ​ពរ​ពោះ​ជំនួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។