ចិន​ផ្ដល់​ជំនួយ​រថយន្ត​ជាង ១០០​គ្រឿង និង​សម្ភារ​យោធា​ឱ្យ​ក្រសួងការពារជាតិ​កម្ពុជា

ដោយ សុជីវី
2022.09.20
Share on WhatsApp
Share on WhatsApp
ចិន​ផ្ដល់​ជំនួយ​រថយន្ត​ជាង ១០០​គ្រឿង និង​សម្ភារ​យោធា​ឱ្យ​ក្រសួងការពារជាតិ​កម្ពុជា ពិធីផ្ទេរ-ប្រគល់រថយន្ត និងសម្ភារៈមួយចំនួនរបស់ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា កាល​ពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ទៀ បាញ់

ក្រសួង​ការពារ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា បាន​ប្រគល់​រថយន្ត​ជាង ១០០​គ្រឿង និង​សម្ភារៈ​យោធា​មួយចំនួន​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ចិន។រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បញ្ជាក់​ថា រថយន្ត និង​សម្ភារៈ​ទំនើបៗ​ដែល​ភាគី​ចិន​ប្រគល់​ឱ្យ​កម្ពុជា​នេះ​នឹង​ជួយ​ជំរុញ​សមត្ថភាព​កងទ័ព ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត។

លើស​ពី​នេះ លោក ទៀ បាញ់ សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ជំនួយ​នេះ​នឹង​ជួយ​ដល់​ការ​ហ្វឹកហ្វឺន​ជំនាញ​សង្គ្រោះ​គ្រោះមហន្តរាយ ជំនាញ​សុខាភិបាល និង​មនុស្សធម៌ ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ធានា​ការរស់នៅ​សុខសាន្ត​របស់​ប្រជាជន​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​ក៏​មិន​ភ្លេច​បន្ថែម​ថា ជំនួយ​ជា​សំភារៈ​យោធា​របស់​ចិន​ទាំងនេះ ក៏​នឹង​ទុក​ប្រើប្រាស់​សម្រាប់​បង្ក្រាប​អ្នក​ដែល​លោក​ហៅថា ពួក​ប្រឆាំង​ជ្រុលនិយម​មួយ​ក្តាប់​តូច​ដែល​លោក​ចោទ​ថា ជា​អ្នក​បង្កចលាចល​ក្នុង​សង្គម។

ទាក់ទង​នឹង​ជំនួយ​យោធា​របស់​ប្រទេស​ចិន​នេះ កាលពីដើម​ខែកញ្ញា ប្រទេស​ចិន​ក៏​បាន​ផ្ដល់​រថយន្ត​ទំនើប​ចំនួន​១៥០​គ្រឿង និង​សម្ភារៈ​យោធា​មួយចំនួន សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ប្រើប្រាស់​ក្នុង​ផ្នែក​យោធា និង​ដឹកជញ្ជូន​មន្ត្រីជាន់ខ្ពស់ នៅពេល​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។