សមាគម​មន្ត្រី​រាជការ​ស្នើ​រដ្ឋាភិបាល​មាន​វិធានការ​លើ​មន្ត្រី​​រាជការ​មិន​ទៅ​បំពេញ​ការងារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ដោយ​ សុ ជីវី
2017.01.28
Share on WhatsApp
Share on WhatsApp
សេចក្ដី​ថ្លែងការណ៍ ៨៥៥ ផ្នែក​ខ្លះ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា អំពី​បុគ្គលិក​រដ្ឋ​មិន​មក​បំពេញ​ការងារ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន វៀតណាម។
Photo: RFA

សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា អំពាវ​នាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​វិធានការ​ចំពោះ​ការ​អាក់​ខាន​បំពេញ​ការងារ​របស់​មន្ត្រី​រាជការ​ដែល​មាន​តួនាទី​ផ្ដល់​សេវា​សាធារណៈ នៅ​ពេល​មាន​ពិធី​បុណ្យ​ចូលឆ្នាំ​ជនជាតិ​ចិន និង​វៀតណាម ម្ដងៗ។

សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា ចេញ​នៅ​ថ្ងៃ​ទី២៨ ខែ​មករា លើក​ឡើង​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​ជនជាតិ​ចិន និង​វៀតណាម ម្ដងៗ ក្នុង​ម៉ោង​ការងារ​រដ្ឋ​បែរ​ជា​ពុំ​មាន​បុគ្គលិក​រដ្ឋ​មក​បំពេញ​ការងារ​ដូច​ធម្មតា​ឡើយ។ ស្ថាប័ន​រដ្ឋ និង​គ្រឹះស្ថាន​នានា មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ក្រុង​ណា​ទេ ភាគ​ច្រើន​គឺ​មាន​សភាព​ស្ងាត់ជ្រងំ បើ​ទោះ​បី​ជា​ពិធី​បុណ្យ​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​បុណ្យ​ជាតិ​ដែល​រដ្ឋាភិបាល​កំណត់​អោយ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ក៏ដោយ។

ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា លោក ហៀក ព្រីង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ។ លោក​ថា ការ​បណ្ដែត​បណ្ដោយ​អោយ​បញ្ហា​នេះ​បន្ត​កើត​មាន គឺ​ជា​សញ្ញាណ​នៃ​ឱនភាព​វប្បធម៌​ខ្មែរ និង​ការ​អនុវត្ត​ច្បាប់​ប្រទេស។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​​ជាមួយ​លោក ហៀក ព្រីង តាម​ការ​សាកសួរ​របស់​លោក ប្រាជ្ញ ចេវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។