សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការចំពោះការអាក់ខានបំពេញការងាររបស់មន្ត្រីរាជការដែលមានតួនាទីផ្ដល់សេវាសាធារណៈ នៅពេលមានពិធីបុណ្យចូលឆ្នាំជនជាតិចិន និងវៀតណាម ម្ដងៗ។
សេចក្ដីថ្លែងការណ៍របស់សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ចេញនៅថ្ងៃទី២៨ ខែមករា លើកឡើងថា នៅពេលមានពិធីបុណ្យចូលឆ្នាំជនជាតិចិន និងវៀតណាម ម្ដងៗ ក្នុងម៉ោងការងាររដ្ឋបែរជាពុំមានបុគ្គលិករដ្ឋមកបំពេញការងារដូចធម្មតាឡើយ។ ស្ថាប័នរដ្ឋ និងគ្រឹះស្ថាននានា មិនថា នៅរាជធានីភ្នំពេញ ឬខេត្តក្រុងណាទេ ភាគច្រើនគឺមានសភាពស្ងាត់ជ្រងំ បើទោះបីជាពិធីបុណ្យនេះមិនត្រូវបានចាត់ទុកជាបុណ្យជាតិដែលរដ្ឋាភិបាលកំណត់អោយឈប់សម្រាកប្រចាំឆ្នាំក៏ដោយ។
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក ហៀក ព្រីង មានប្រសាសន៍ថា រដ្ឋាភិបាលគួរមានវិធានការដោះស្រាយលើបញ្ហានេះ។ លោកថា ការបណ្ដែតបណ្ដោយអោយបញ្ហានេះបន្តកើតមាន គឺជាសញ្ញាណនៃឱនភាពវប្បធម៌ខ្មែរ និងការអនុវត្តច្បាប់ប្រទេស។
សូមស្ដាប់បទសម្ភាសន៍បន្ថែមជាមួយលោក ហៀក ព្រីង តាមការសាកសួររបស់លោក ប្រាជ្ញ ចេវ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។