អាជ្ញាធរនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានរកឃើញគ្រាប់បែកមួយគ្រាប់ទៀត ជាប្រភេទគ្រាប់ MK82 មានប្រវែង ១ម៉ែត្រកន្លះ (១៥០០មីលីម៉ែត្រ) ទម្ងន់ ២២៧គីឡូក្រាម និងមុខកាត់២៧៤ មីលីម៉ែត្រ ដែលទម្លាក់ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០។
គ្រាប់បែកនេះ ត្រូវបានស៊ីម៉ាក់រកឃើញនៅក្នុងទឹកបឹងជម្រៅ២ម៉ែត្រ ស្ថិតភូមិរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រព័ន្ធឃោសនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយថា គ្រាប់បែកមួយគ្រាប់នេះ បន្សល់ទុកពីសម័យសង្គ្រាមឆ្នាំ១៩៧០ ជាគ្រាប់បែករបស់អាមេរិក ហើយគ្រាប់បែកមួយគ្រាប់នេះ នឹងត្រូវយកទៅរក្សាទុកនៅសាលាបណ្ដុះបណ្ដាលរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំការសម្រេចកម្ទេចចោលតាមលក្ខណ:បច្ចេកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។