ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាត់​ទំនាក់ទំនង​នៅ​តំបន់​ភ្នំក្រវាញ និង​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​បាត់បង់​ការ​ទាក់ទង​ជាមួយ​ទីបញ្ជាការ​ទ័ពអាកាស នៅក្នុង​ភូមិសាស្ត្រ​ជួរ​ភ្នំក្រវាញ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង ក្នុង​ពេល​កំពុង​ហាត់​ហ្វឹកហ្វឺន។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ជូន​ដំណឹង​ពី​ឧបទ្ទវហេតុ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ល្ងាច​ថ្ងៃ​ទី១៣ កក្កដា ថា ការ​បាត់​ទំនាក់ទំនង​ជាមួយ​ឧទ្ធម្ភាគចក្រ ១​គ្រឿង​នេះ ដោយសារ​អាកាសធាតុ​មិន​អំណោយ​ផល។ ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​កង​កម្លាំង​​ពាក់ព័ន្ធ​កំពុង​រុករក ប៉ុន្តែ​មិនទាន់​ប្រទះ ឬ​រក​ឃើញ​ឧទ្ធម្ភាគចក្រ​នោះ​ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃទី១៣ កក្កដា​នេះ។

ក្រសួង​បន្ត​ថា ក្រុម​ការងារ​នឹង​បន្ត​រុករក​យ៉ាង​យកចិត្តទុកដាក់។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។