បទសម្ភាសន៍​ស្ដីពី​សែស្រឡាយ​អ្នក​មាន​អំណាច​ខ្មែរ​យក​លុយ​ទៅ​រក្សា​នៅ​អូស្ត្រាលី

ដោយ ហ្សាក់ ដេវី
2021-02-28
Share
បទសម្ភាសន៍​ស្ដីពី​សែស្រឡាយ​អ្នក​មាន​អំណាច​ខ្មែរ​យក​លុយ​ទៅ​រក្សា​នៅ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ក្រុង​មែលប៊ន (Melbourne)។
Photo courtesy

របាយការណ៍​ស៊ើបអង្កេត​ទើបនឹង​ចេញផ្សាយ​ចុងក្រោយ​របស់​អាស៊ីសេរី រក​ឃើញ​ថា សែស្រឡាយ​អ្នក​មាន​អំណាច​ខ្មែរ ៤ ត្រកូល សរុប ១៤​នាក់ យក​លុយ​ជិត​៣០​លាន​ដុល្លារ​អាមេរិក ពី​កម្ពុជា​ទៅ​រក្សាទុក​នៅ​អូស្ត្រាលី។

បុគ្គល​ទាំងនោះ​រួម​មាន ក្រុម​គ្រួសារ និង​បក្សពួក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ ពួកគេ​បាន​បង្វែរ​លុយ​ចេញពី​កម្ពុជា​យក​ទៅ​ទុក​នៅ​អូស្ត្រាលី ក្រោម​រូបភាព​ទិញ​អចលនទ្រព្យ​ប្រណីត​ៗ និង​ការ​វិនិយោគ​លើ​មុខ​ជំនួញ​ផ្សេងៗ​ជាដើម​។ រំហូរ​លុយ​ដ៏​សម្បើម​របស់​ពួក​អ្នក​មាន​អំណាច​ខ្មែរ​នេះ កើតមានឡើង​ស្របគ្នា​ដែល​មាន​យុទ្ធនាការ​បំភិតបំភ័យ​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឆាំង​នឹង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។

ថ្មីៗ​នេះ អាស៊ីសេរី បាន​ជួប​សម្ភាស​ជាមួយ​លោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ក្រុង​មែលប៊ន (Melbourne) ជាទី​ដែល​មាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​-​អូស្ត្រាលី​តាំងទី​លំនៅ​ច្រើន​ជាងគេ​។ លោក ជូលៀន ហ៊ីល បាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ថា «​ទន់ជ្រាយ​» ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ហូរ​ចូល​នូវ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ ពី​ក្រុងភ្នំពេញ​មក​ក្រុង​មែលប៊ន និង​ក្រុង​ស៊ីដនី (Sydney)​។ លោក​ហៅ​របប​គ្រប់គ្រង​នៅ​កម្ពុជា​បច្ចុប្បន្ន ថា​ជា «របប​ជើងកាង»

សូម​ស្តាប់​បទសម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​ស៊ើបអង្កេត​របស់​អាស៊ីសេរី គឺ​លោក ហ្សាក់ ដេវី (Jack Davies) និង​តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល តាមរយៈ​ការ​បកប្រែ​របស់ លោក មាន ឫទ្ធិ និង លោក សេក បណ្ឌិត ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល