របាយការណ៍ស៊ើបអង្កេតទើបនឹងចេញផ្សាយចុងក្រោយរបស់អាស៊ីសេរី រកឃើញថា សែស្រឡាយអ្នកមានអំណាចខ្មែរ ៤ ត្រកូល សរុប ១៤នាក់ យកលុយជិត៣០លានដុល្លារអាមេរិក ពីកម្ពុជាទៅរក្សាទុកនៅអូស្ត្រាលី។
បុគ្គលទាំងនោះរួមមាន ក្រុមគ្រួសារ និងបក្សពួករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងរយៈពេល ៥ឆ្នាំមកនេះ ពួកគេបានបង្វែរលុយចេញពីកម្ពុជាយកទៅទុកនៅអូស្ត្រាលី ក្រោមរូបភាពទិញអចលនទ្រព្យប្រណីតៗ និងការវិនិយោគលើមុខជំនួញផ្សេងៗជាដើម។ រំហូរលុយដ៏សម្បើមរបស់ពួកអ្នកមានអំណាចខ្មែរនេះ កើតមានឡើងស្របគ្នាដែលមានយុទ្ធនាការបំភិតបំភ័យរៀបចំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងសហគមន៍ខ្មែរនៅអូស្ត្រាលី។
ថ្មីៗនេះ អាស៊ីសេរី បានជួបសម្ភាសជាមួយលោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រអូស្ត្រាលីប្រចាំមណ្ឌលក្រុងមែលប៊ន (Melbourne) ជាទីដែលមានពលរដ្ឋដើមកំណើតខ្មែរ-អូស្ត្រាលីតាំងទីលំនៅច្រើនជាងគេ។ លោក ជូលៀន ហ៊ីល បានរិះគន់វិធានការរបស់រដ្ឋាភិបាលអូស្ត្រាលី ថា «ទន់ជ្រាយ» ក្នុងការឆ្លើយតបទៅនឹងការហូរចូលនូវទឹកប្រាក់រាប់សិបលានដុល្លារ ពីក្រុងភ្នំពេញមកក្រុងមែលប៊ន និងក្រុងស៊ីដនី (Sydney)។ លោកហៅរបបគ្រប់គ្រងនៅកម្ពុជាបច្ចុប្បន្ន ថាជា « របបជើងកាង »។
សូមស្តាប់បទសម្ភាសន៍រវាងអ្នករាយការណ៍ព័ត៌មានស៊ើបអង្កេតរបស់អាស៊ីសេរី គឺលោក ហ្សាក់ ដេវី (Jack Davies) និងតំណាងរាស្ត្រអូស្ត្រាលី លោក ជូលៀន ហ៊ីល តាមរយៈការបកប្រែរបស់ លោក មាន ឫទ្ធិ និង លោក សេក បណ្ឌិត ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។