0:00 / 0:00
ទាក់ទងនឹងការប្រារព្ធខួបលើកទី១០ នៃការបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីឈ្មោះ គឺលោក ឈុត វុទ្ធី សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការបណ្ដាញយុវជន បានរួមគ្នាដាក់លិខិតចំហ ឬញត្តិ ទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេតសំណុំរឿងឃាតកម្មនេះ ដើម្បីឲ្យជនរងគ្រោះ និងគ្រួសារបានទទួលយុត្តិធម៌។ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា ករណីបាញ់សម្លាប់អ្នកការពារព្រៃឈើ ដែលមិនទាន់មានយុត្តិធម៌រយៈពេល១០ឆ្នាំមកនេះ ជាការគំរាមដល់ពលរដ្ឋ និងសកម្មជនឲ្យភ័យខ្លាច និងបញ្ឈប់សកម្មភាពការពារព្រៃឈើ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់អ្នកស្រី ខែ សុណង ជាមួយប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺលោក កើត សារ៉ាយ ជុំវិញបញ្ហានេះ...