មន្រ្តី​សង្គម​ស៊ីវិល​​អំពាវ​នាវ​​ដល់​​ពលរដ្ឋ​និង​​​អាជ្ញាធរ​​ចូលរួម​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់ ដែល​​កើត​ពី​គ្រឿង​​ស្រវឹងក្នុង​​ពិធី​​បុណ្យ​ចូល​ឆ្នាំថ្មី

0:00 / 0:00

ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​ជាពេលវេលា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជួបជុំគ្រួសារ និង​មិត្តភក្តិ​អបអរឆ្នាំថ្មី។​ ឆ្លៀតឱកាសនេះ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល អំពាវ​នាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងស្រវឹង​ក្នុង​ពីធី​ជួបជុំ​ចូលឆ្នាំថ្មីនេះ។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាពលោក យង់ គិមអេង​ ផ្ញើសារ​ថា​ ពលរដ្ឋគួរ​​បន្ថយ​ការប្រើប្រាស់​គ្រៀង​ស្រវឹង​ ដោយ​ងាក​មក​គិត​ពីផលប៉ះពាល់​​ ឬ​គ្រោះថ្នាក់ បង្កដោយ​គ្រឿង​ស្រវឹង។ ចំណែក​អាជ្ញាធរ​វិញ​​គួរ​បញ្ឈប់​ការទទួល​អំណោយ​គ្រឿង​ស្រវឹង​ពី​ក្រុមហ៊ុន​ផលិត ឬ​ចែកចាយគ្រឿង​ស្រវឹង។ លើសពី​នេះ​​រដ្ឋាភិបាល​​គួរ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ប្រសិនបើរដ្ឋាភិបាល​យកចិត្តទុកដាក់​ពីសីលធម៌ សន្តិសុខសង្គម សុវត្ថិភាព​តាម​ដឹង​ផ្លូវ និង​អាយុ​ជីវិត​ពលរដ្ឋ​ខ្លួន។

សូមស្ដាប់បទសម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង អំពី​រឿង​នេះ​ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។