ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូនៗ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ

ដោយ ទីន ហ្សាការីយ៉ា
2016-08-29
Share
ភរិយា​លោក កែម ឡី ប៊ូ រចនា ២០១៦ ៨៥៥ ភរិយា និង​កូនៗ​របស់​លោក កែម ឡី ក្នុង​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​បួន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ សីហា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី មាន​ថេរ​ដីកា​ថា អ្នកស្រី ប៊ូ រចនា និង​កូនៗ​បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាព​ហើយ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​បញ្ជាក់​ប្រាប់​ថា​ទៅ​នៅ​ប្រទេស​ណា​នោះ​ទេ។

ព្រះតេជព្រះគុណ​បន្ថែម​ថា នៅ​មុន​ពេល​អ្នកស្រី ប៊ូ រចនា និង​កូនៗ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា នេះ អ្នកស្រី​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀបចំ​បុណ្យ​សព ដើម្បី​សុំ​ឲ្យ​ធ្វើ​បុណ្យ​សព ១០០​ថ្ងៃ ជូន​ស្វាមី​អ្នកស្រី គឺ​លោក​បណ្ឌិត កែម ឡី។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឲ្យ​ដឹង​ថា បុណ្យ​សព​គម្រប់ ១០០​ថ្ងៃ​នេះ នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ខាង​មុខ។ ពិធី​បុណ្យ​សព ១០០​ថ្ងៃ​នេះ ព្រះអង្គ​មាន​ថេរ​ដីកា​ថា គណៈកម្មការ​មិន​ទាន់​សម្រេច​ថា ​នឹង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​តាកែវ នោះ​ទេ។ ការ​កំណត់​ទីតាំង​នេះ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​សម្រេច ថា​តើ​ចង់​ធ្វើ​នៅ​ទីតាំង​វត្ត​ចាស់ រាជធានី​ភ្នំពេញ ឬ​ធ្វើ​នៅ​ខេត្ត​តាកែវ នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល