និស្សិត​កម្ពុជា​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០

ដោយ មាន​ ​​​​ឫទ្ធិ
2020.11.19
ផាទ្រីក ម័រហ្វី ហ៊ុន សែន ៦២២ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ៊្វេសប៊ុក លោក ហ៊ុន សែន

ចំនួន​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​សិក្សា​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០។ របាយការណ៍​ទើប​នឹង​ចេញផ្សាយ​ដោយ​ការិយាល័យ​កិច្ចការ​អប់រំ និង​វប្បធម៌ របស់​ក្រសួងការបរទេស​អាមេរិក ឲ្យ​ដឹង​ថា ចំនួន​និស្សិត​កម្ពុជា​កំពុង​រៀន​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​សិក្សា​នេះ មាន​រហូត​ដល់​ជិត ៧៥០​នាក់​។ ចំនួន​នេះ កើន​ឡើង​លើស​ឆ្នាំ​សិក្សា​កន្លង​ទៅដល់​ជាង​ជាង ៨%

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថា ចំនួន​នេះ​ជា​និន្នាការ​វិជ្ជមាន​ក្នុង​រយៈពេល ៦​ឆ្នាំ​កន្លង​មក​នេះ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) មាន​ប្រសាសន៍​ថា លោក​រីករាយ​ដែល​និស្សិត​កម្ពុជា​មើល​ឃើញ​ពី​តម្លៃ​ពិតប្រាកដ​នៃ​ការសិក្សា​ផ្នែក​ឧត្តមសិក្សា​នៅ​សហរដ្ឋអាមេរិក​។ លោក​ថា ការ​មាន​និស្សិត​កម្ពុជា​សិក្សា​នៅ​សហរដ្ឋអាមេរិក គឺជា​ការ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក និង​ជា​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ផ្អែក​តាម​របាយការណ៍​ដដែល​នេះ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ សហរដ្ឋអាមេរិក គឺ​ជា​គោលដៅ​ទី​១ ក្នុង​ពិភពលោក សម្រាប់​និស្សិត​អន្តរជាតិ​ទៅ​សិក្សា ដោយមាន​និស្សិត​អន្តរជាតិ​សរុប​ជាង ១​លាន​នាក់ ក្នុង​នោះ​និស្សិត​មកពី​ប្រទេស​ចិន និង​ឥណ្ឌា មាន​ចំនួន​ច្រើន​ជាងគេ។

និស្សិត​កម្ពុជា​ដែល​ចង់​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក អាច​ស្វែងយល់​ពី​ឱកាស​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈ​មជ្ឈមណ្ឌល EducationUSA របស់​ស្ថានទូត​សហរដ្ឋអាមេរិក និង​នៅ​តាម​បណ្ណាល័យ​របស់​ស្ថានទូត ដែល​ស្ថិត​នៅ​តាម​ទីតាំង​មួយ​ចំនួន និង​តាម​សាលា​នានា​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។