"អតីត​និស្សិត​ខ្មែរ​ចំនួន​២៣​នាក់​ និង​ក្រុម​គ្រួសារ​កំពុង​រស់​នៅ​ប្រទេស​អ៊ុយក្រែន"

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា អតីតនិស្សិតខ្មែរចំនួន ២៣នាក់និងក្រុមគ្រួសារកំពុងរស់នៅប្រទេសអ៊ុយក្រែន(Ukraine)។ អតីតនិស្សិតខ្មែរទាំងនោះបានទៅសិក្សានៅប្រទេសអ៊ុយក្រែន តាំងពីទសវត្សរ៍ ១៩៨០ និងខ្លះទសវត្សរ៍១៩៩០ ហើយសម្រេចចិត្តរស់នៅទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាគ្មាននិស្សិតទេ ប៉ុន្តែមានតែអតីតនិស្សិតខ្មែរ ដែលកំពុងរស់នៅ នៅប្រទេសអ៊ុយក្រែន។ បច្ចុប្បន្នស្ថានទូតខ្មែរនៅប្រទេសរុស្សី (Russia) កំពុងព្យាយាមទាក់ទងពលរដ្ឋទាំងនោះ ដើម្បីស្វែងយល់ពីស្ថានភាពរបស់ពួកគេ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានក្តីបារម្ភពីសុវត្ថិភាពពលរដ្ឋខ្មែរ អាចនៅជាប់គាំងក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមនឹងប្រទេសរុស្សី។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកចង់ឃើញជម្លោះប្រទេស អ៊ុយក្រែន និងរុស្សី ដោះស្រាយគ្នាដោយសន្តិវិធី។ លោកបន្ត ចំពោះ អាស៊ាន នឹងពិភាក្សារឿងនេះ ដោយស្ងៀមស្ងាត់ ហើយមិនទាន់មានសេចក្តីថ្លែងការណ៍រួមមួយចេញនៅឡើយទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។