រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រកាស​​បញ្ចប់​​ការ​បិទ​ខ្ទប់​​ក្រុង​ភ្នំពេញ​និង​​ក្រុង​តាខ្មៅ​ចាប់​​ពី​ថ្ងៃទី​៦​ឧសភា ក្រោយ​រងការ​រិះគន់​​​ខ្លាំង​​​ពី​​រឿង​​​ពលរដ្ឋ​​ដាច់​ស្បៀង​

ដោយ អាស៊ីសេរី
2021-05-03
Share
រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រកាស​​បញ្ចប់​​ការ​បិទ​ខ្ទប់​​ក្រុង​ភ្នំពេញ​និង​​ក្រុង​តាខ្មៅ​ចាប់​​ពី​ថ្ងៃទី​៦​ឧសភា ក្រោយ​រងការ​រិះគន់​​​ខ្លាំង​​​ពី​​រឿង​​​ពលរដ្ឋ​​ដាច់​ស្បៀង​ ខ្សែរុំព័ទ្ធបរិវេណតំបន់បិទខ្ទប់នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

រដ្ឋាភិបាល​​លោក ហ៊ុន សែន ប្រកាស​​បញ្ចប់​​ការ​បិទ​ខ្ទប់​​ក្រុង​ភ្នំពេញ ​និង​​ក្រុង​តាខ្មៅ​នៃខេត្តកណ្តាល ចាប់​​ពី​ថ្ងៃទី​៦​ ខែឧសភា តទៅ ក្រោយ​រងការ​រិះគន់​​​ខ្លាំង​​​ពី​​រឿង​​​ពលរដ្ឋ​​ដាច់​ស្បៀង​។

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ចប់​ការបិទខ្ទប់​ក្រុងភ្នំពេញ និង​ក្រុងតាខ្មៅ ចាប់​ពីថ្ងៃទី៦ ឧសភា តទៅ ក្រោយ​រងការរិះគន់​ខ្លាំង​ពី​រឿង​ពលរដ្ឋ​ដាច់ស្បៀង​ក្នុង​តំបន់​បិទខ្ទប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី០៣ ខែឧសភា បាន​ចុះ​ហត្ថលេខា​បញ្ចប់​ការបិទខ្ទប់​ក្រុងភ្នំពេញ និង​ក្រុងតាខ្មៅ ក្រោយ​បាន​បិទខ្ទប់​អស់​រយៈពេល បីសប្តាហ៍ ហើយ​ដាក់​ជំនួស​មកវិញ​នូវ​វិធានការ​ថ្មី ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩។ វិធានការ​ថ្មី​នោះ លោក ហ៊ុន សែន ទុក​លទ្ធភាពឲ្យ​គណៈអភិបាល​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ ជាអ្នក​ដាក់​ចេញ​វិធានការ​បិទខ្ទប់​ផ្នែកណាមួយ​នាពេល​បន្ទាប់​ដើម្បី​ទប់ទល់​នឹង​ជំងឺកូវីដ១៩ ផ្អែកតាម​ស្ថានភាព​វិវត្តន៍​ជាក់ស្តែង​នៃ​ជំងឺនេះ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​ព្រមាន​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​មាន​មូលដ្ឋាន​នៅក្រុងឡាអេ (The Hague) ក្រោយ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ ក្នុងនោះ មាន​ស្ត្រី និង​កុមារ​ផង នៅ​តំបន់​បិទខ្ទប់​ បាន​ផ្ទុះ​តវ៉ា​ជុំវិញ​រឿង​ដាច់ស្បៀង និង​ខណៈ​ពលរដ្ឋខ្លះត្អូញត្អែរថា អាជ្ញាធរ​លោក ហ៊ុន សែន ចែកចាយ​អំណោយ​ប្រកាន់​បក្សពួកនិយម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល