ក្រសួង​​សាធារណការ បដិសេធ​​សំណើរបស់​​ម្ចាស់​​និង​​អ្នក​​បើកបរ​​រថយន្ត​​ធុន​ធ្ងន់

ដោយ ខែ សុណង
2021-07-21
Share
ក្រសួង​​សាធារណការ បដិសេធ​​សំណើរបស់​​ម្ចាស់​​និង​​អ្នក​​បើកបរ​​រថយន្ត​​ធុន​ធ្ងន់ ម្ចាស់រថយន្តធុនធ្ងន់តវ៉ាទាមទារអោយក្រសួងសាធារណៈការដំឡើង​ទម្ងន់ ឬ​ដឹកជញ្ជូន​លើស​ទម្ងន់​ក្នុង​ចន្លោះ​ចាប់​ពី ៩ ទៅ​១៥ តោន បន្ថែម​លើ​រថយន្ត​នៃ​ច្បាប់បាន​កំណត់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

គណៈកម្មាធិការ​សម្របសម្រួល​​អចិន្ត្រៃ​យ៍​នៃ​​គណៈកម្មាធិការ​​ដឹកនាំ​ការ​​ត្រួត​​ពិនិត្យ​​យានយន្ត​ដឹក​ជញ្ជូន​​លើស​​ទម្ងន់​​កម្រិត​​កំណត់ នៃ​​ក្រសួង​​សាធារណការ បដិសេធ​​សំណើ​របស់​​ម្ចាស់ និង​អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់។

សំណើ​ទាំងនោះ​រួមមាន ស្នើ​សុំ​ដំឡើង​ទម្ងន់ ឬ​ដឹកជញ្ជូន​លើស​ទម្ងន់​ក្នុង​ចន្លោះ​ចាប់​ពី ៩ ទៅ​១៥ តោន បន្ថែម​លើ​រថយន្ត​នៃ​ច្បាប់បាន​កំណត់។ ស្នើសុំ​ត្រឹម​ផាក​ពិន័យ ដោយ​មិន​បាច់​ឃាត់​ទុក​រថយន្ត​មួយ​ឆ្នាំ ក្នុង​ករណី​ផ្ទុក​ទម្ងន់​លើស​ពី​២០% ឡើង​ទៅ និង​ស្នើសុំ​ផ្ដល់​រថយន្ត​ដែល​បាន​ឃាត់​ទុក​កន្លង​មក​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​រថយន្ត​វិញ ដោយ​គ្រាន់​តែ​ធ្វើការ​ផាកពិន័យ និង​មិន​ចាំបាច់​ឃាត់​ទុក​រថយន្ត​បន្ត​ទៀត។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្ងៃទី២១ ខែកក្កដា បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​យល់​ថា សំណើ​ទាំង​៣​ចំណុច​នេះ ផ្ទុយ​ពី​បទប្បញ្ញត្តិ​មាត្រា២៦ និង​មាត្រា៦០ នៃ​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់ ដែល​មាន​គោលដៅ​ការ​ពារ​​ផ្លូវ​ថ្នល់ និង​ស្ពាន​ឱ្យ​គង់វង្ស និង​រឹងមាំ​តាមអាយុកាល​បច្ចេកទេស។ គណៈកម្មាធិការ​នេះ​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​ឬ​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ចូលរួម​សហការ​និង​អនុវត្ត​ច្បាប់។

លិខិត​ឆ្លើយ​តប​នេះធ្វើឡើង បន្ទាប់​ពី​ម្ចាស់ និង​អ្នក​បើកបរ​រថយន្ត​ធុន​ធ្ងន់ កាល​ពី​ថ្ងៃទី២០ ខែកក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​និង​ដាក់​សំណើ នៅ​ទីតាំង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល