ប័ណ្ណសារព័ត៌មាន
2023-01-28
នគរបាលផ្នែកប្រឆាំងការជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក (Anti-Trafficking in Persons and Smuggling of Migrants) នៃប្រទេសម៉ាឡេស៊ី និងនគរបាលខេត្តព្រះសីហនុ បានរួមគ្នាធ្វើបេសកកម្មមួយ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ មករា ដើម្បីជួយជនរងគ្រោះជនជាតិម៉ាឡេស៊ី ដែលត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត។
2023-01-26
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនធម្មយាត្រា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានស្នើគណៈកម្មការរៀបចំធម្មយាត្រាឱ្យសហការជាមួយអាជ្ញាធររាជធានី ខេត្ត ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
2023-01-26
ភាគីផ្នែកកីឡាប្រទេសថៃ បានយល់ព្រមឱ្យកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម (SEA GAME) ប្រើពាក្យ «គុនខ្មែរ» (Kun Khmer) ក្នុងវិញ្ញាសាប្រកួតកីឡា នៃការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ ការសម្រេចរបស់ថៃបែបនេះ ក្រោយពេលមានកិច្ចប្រជុំដែលមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្បាច់គុន មកពីក្រុមប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី២៦ ខែមករា ដើម្បីជជែកគ្នាទាក់ទងពាក្យគុនខ្មែរ។
2023-01-26
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកពង្រឹងសិទ្ធិអំណាចយុវជន លើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ចេះគិតពិចារណាឱ្យបានស៊ីជម្រៅនៅឡើយទេ ដែលងាយក្លាយជាជនរងគ្រោះដោយអំពើបោកប្រាស់ផ្សេងៗ។
2023-01-26
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការគ្រប់គ្រងទិន្នន័យតាមរយៈប្រព័ន្ធឌីជីថល អាចជួយបង្កើនល្បឿន និងមានសុវត្ថិភាព និងអាចប្រឆាំងនឹងអំពើពុករលួយ។ លោកលើកឧទាហរណ៍អំពីការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការតាមប្រព័ន្ធធនាគារ ដែលអាចឱ្យរដ្ឋាភិបាលកន្លងទៅអាចរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់។
2023-01-23
ពលរដ្ឋចោទមេប៉ូលិសសក្តិបួនម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថា បានយកកាំភ្លើងខ្លី ភ្ជង់ក្បាលគំរាមបាញ់សម្លាប់ និងប្រើហិង្សាលើខ្លួន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកករណីនេះ ជាទង្វើល្មើសច្បាប់ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការលើបញ្ហានេះជាបន្ទាន់។
2023-01-23
មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ ស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តការដាក់ទោសការងារសហគមន៍ឱ្យបានឆាប់ៗ ដើម្បីផ្ដល់ឱកាសដល់អ្នកទោសទទួលបានឱកាសសម្របខ្លួនរស់នៅក្នុងសហគមន៍។ ការស្នើសុំបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាដើម្បីឱ្យមានការអនុវត្តទោសការងារសហគមន៍។
2023-01-22
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន (Ukraine) ចំនួន១៥នាក់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមករា។
2023-01-20
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ចំណាត់ការច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុវត្តបានតែលើមន្ត្រីតូចតាចប៉ុណ្ណោះ។ ការលើកឡើងនេះ ក្រោយពីស្ថាប័នមួយនេះ បានព្រមានផ្អាកតំណែងអភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធករណីឃុបឃិតជាមួយឈ្មួញលក់ដីសាធារណៈរបស់រដ្ឋខុសច្បាប់។
2023-01-17
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីចិន និងវៀតណាមបានចាក់ឫសគល់ជ្រៅទៅក្នុងសង្គមកម្ពុជា។ គេសង្កេតឃើញថា ទាំងប្រជាពលរដ្ឋដែលមិនជាប់សែស្រឡាយចិន និងពលរដ្ឋជាប់សែស្រឡាយចិន ជាពិសេសមន្ត្រីរដ្ឋាភិបាលតែងតែនាំគ្នាប្រារព្ធបុណ្យនៃវប្បធម៌បរទេសនេះស្ទើរជារៀងរាល់ឆ្នាំ។
2023-01-17
សាច់ញាតិអ្នកបាត់ខ្លួន ទទូចដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿនរកសាកសពអ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី (Grand Diamond City) ក្រុងប៉ោយប៉ែត។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរបន្តរុករកសាកសពអ្នកបាត់ខ្លួន និងពន្លឿនការកំណត់អត្តសញ្ញាណសពអ្នកស្លាប់ ដើម្បីសាច់ញាតិអ្នកបាត់ខ្លួនអស់ចិត្ត។
2023-01-15
សមណនិស្សិតខ្មែរក្រោម ដែលកំពុងសិក្សានៅប្រទេសថៃ ធ្វើបុណ្យផ្កាប្រាក់សាមគ្គីរៃអង្គាសបច្ច័យ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃសិក្សា ដើម្បីកសាងធនធានមនុស្សអភិវឌ្ឍន៍សង្គម។ ពិធីបុណ្យនេះ មានពលរដ្ឋខ្មែរក្រោម និងពលករខ្មែរប្រមាណ ៥០ នាក់ ចូលរួមប្រគេនចង្ហាន់និងបច្ច័យចំពោះព្រះសង្ឃ១០អង្គ ដោយមានការសម្ដែងរបាំប្រពៃណីរបស់កុមារខ្មែរក្រោម។
2023-01-15
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១០០នាក់ប្ដេជ្ញាចិត្តទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ និងទម្លាក់បទចោទលើបុគ្គលិកកម្មករទាំងអស់។
2023-01-12
លោក ឡាយ សំណាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីកិបកេងថវិការដ្ឋជាង ៣៨ម៉ឺនដុល្លារ (៣៨៧.០០០) នៅថ្ងៃទី១០ មករា។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ឡាយ សំណាង បានកេងប្រវ័ញ្ចប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ ៣.៩១១នាក់ នៅឆ្នាំ២០១៩ និងថវិកា ៧គម្រោងទៀត ក្នុងឆ្នាំ២០២២។
2023-01-09
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនទាន់កំណត់អត្តសញ្ញាណសពជនរងគ្រោះស្លាប់ ក្នុងករណីឆេះកាស៊ីណូហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City)នៅក្រុងប៉ោយប៉ែតដែលបានសម្លាប់មនុស្សជិត៣០នាក់នៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរពន្លឿនការធ្វើកោសល្យវិច័យសពអ្នកស្លាប់ ដែលនៅសល់ ដើម្បីឱ្យសាច់ញាតិ និងក្រុមគ្រួសារយកសាកសពទៅធ្វើបុណ្យ និងទទួលសំណងពីអ្នកទទួលខុសត្រូវក្នុងសោកនាដកម្មអគ្គីភ័យនេះ។