ប័ណ្ណសារព័ត៌មាន
2013-05-16
កម្មករខ្មែរ ១៣នាក់ ដែលមិនអាចទ្រាំទ្រការលំបាកលើទូកនេសាទក្នុងដែនសមុទ្រខេត្តរ៉ាក់យ៉ង ប្រទេសថៃ បាននាំគ្នាបោះបង់ចោលការងារ ហើយបានវិលត្រឡប់មកស្រុកវិញ។
2013-05-16
អ្នកនយោបាយ និងសង្គមស៊ីវិល ស្នើជាថ្មីទៀតឲ្យរដ្ឋាភិបាលចាត់វិធានការចំពោះជនអន្តោប្រវេសន៍ វៀតណាម។ ការស្នើនេះធ្វើឡើងបន្ទាប់ពីកាសែតវៀតណាម នៅដើមសប្ដាហ៍នេះ បានផ្សាយថា មន្ទីរសាធារណការក្រុងហូជីមិញ ស្នើឲ្យក្រសួងដឹកជញ្ជូនវៀតណាម ចាត់វិធានការចំពោះរថយន្តក្រុង និងរថយន្តទេសចរណ៍ដែលឆ្លងដែនចូលមកពីកម្ពុជា។
2013-05-16
កម្មករនៃរោងចក្រកាត់ដេរស្បែកជើង វីង ស្តារ (Wing Star Shoes Co., LTD.) ប្រមាណជាង ១០នាក់ បានស្លាប់ និងរងរបួសធ្ងន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០១៣ ដោយហេតុការណ៍បាក់ពិតានថ្ម ឬហៅថាប្លង់សេ ធ្លាក់សង្កត់លើពេលដែលពួកគេកំពុងធ្វើការ។
2013-05-15
ការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងបើកការស៊ើបអង្កេត និងសាកសួរមេខ្យល់ម្នាក់ ដែលរងការចោទប្រកាន់ថា បានលក់កម្លាំងពលកម្មពលរដ្ឋចំនួន ១៤នាក់ ទៅប្រទេសម៉ាឡេស៊ី។
2013-05-15
កំណើនសេដ្ឋកិច្ចរយៈពេលចុងក្រោយនេះ បានជំរុញឲ្យតម្រូវការចរាចរលុយកាន់តែច្រើន តាមរយៈកំណើនតម្រូវការទិញដូរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ការបោះពុម្ពបន្ថែមប្រាក់រៀលនេះ គឺត្រូវស្របទៅតាមកំណើនសេដ្ឋកិច្ច និងតម្រូវការជាក់ស្ដែងនៅក្នុងប្រទេស។
2013-05-14
ការធ្វើចំណាកស្រុកដើម្បីរកការងារធ្វើរបស់ប្រជាពលរដ្ឋ បានកើតឡើងស្ទើរតែគ្រប់ទិសទីក្នុងទូទាំងប្រទេស ជាពិសេស គឺនៅឯទីជនបទ។ អាជ្ញាធរដែនដី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង សម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនេះ។
2013-05-11
រាជរដ្ឋាភិបាល នៅថ្ងៃទី១០ ឧសភា បានផ្តល់សិទ្ធិវិនិយោគមួយឲ្យក្រុមហ៊ុន លី យ៉ុងផាត់ វិនិយោគភ្ជាប់បណ្ដាញអគ្គិសនីពីរាជធានីភ្នំពេញ ទៅខេត្តភាគឦសានដែលមិនទាន់មានខ្សែបណ្ដាញភ្ជាប់ទាក់ទងគ្នាគ្រប់គ្រាន់នៅឡើយ។
2013-05-11
ក្រុមសិស្សសាលាប្រមាណ ៤០០នាក់ បាននាំគ្នាដើរហែក្បួនតាមបណ្ដោយផ្លូវលេខ២៧១ នៅព្រឹកថ្ងៃទី១១ ខែឧសភា។ ពួកគេបានលើកបង្ហាញបដាជាច្រើន ដែលមានន័យទាមទារអោយអ្នកធ្វើដំណើរ និងពលរដ្ឋនៅតាមដងផ្លូវ ចូលរួមរក្សាសុវត្ថិភាពចរាចរណ៍។
2013-05-11
បញ្ហាការតវ៉ារបស់កម្មករកម្មការិនីនៃរោងចក្រកាត់កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមនឹងវិស័យផ្សេងៗទៀត នៅតែបន្តផ្ទុះឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល អះអាងថា គេបានដោះស្រាយសំណុំរឿងជាបណ្ដើរៗ ពុំមានទុកកកស្ទះច្រើននោះឡើយ។
2013-05-10
សមាជិកគណៈកម្មការរៀបចំយុទ្ធនាការជាសកល សម្រាប់ការអប់រំនៅកម្ពុជា ដែលមានអង្គការជាតិ និងអន្តរជាតិធ្វើការលើវិស័យអប់រំចំនួន១០ បានរួមគ្នាផ្សព្វផ្សាយសកម្មភាពជាសកល ដើម្បីដោះស្រាយបញ្ហាក្នុងការងារអប់រំឆ្នាំ២០១៣។
2013-05-10
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន២ ក្នុងខេត្តសៀមរាប បានព្រួយបារម្ភថា ប្រជាពលរដ្ឋចំនួនជាង ៧០គ្រួសារ ដែលទើបតែទៅរុករានដីព្រៃរបស់រដ្ឋដើម្បីសង់ទីលំនៅក្នុងស្រុកវ៉ារិន អាចនឹងត្រូវបណ្ដេញចេញនៅពេលខាងមុខ។
2013-05-10
កម្មករជិត ១.០០០នាក់ នៃរោងចក្រកាត់ដេរមួយនៅភ្នំពេញ ត្រូវថៅកែរោងចក្ររត់ចោលដោយមិនបានបើកប្រាក់ឈ្នួលចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេឡើយ។ ក្រុមកម្មករបាននាំគ្នាតវ៉ាទាមទារអស់រយៈពេល ៣ថ្ងៃហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលយ៉ាងណានោះទេ។
2013-05-10
យុវជនខ្មែរ ២នាក់ គ្រោងនឹងទៅចូលរួមក្នុងសន្និសីទកំពូលពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ខាងមុខ។
2013-05-09
តុលាការខេត្តបាត់ដំបង បានចេញដីកាកោះហៅមន្ត្រីសាលាស្រុក និងមន្ត្រីនគរបាលស្រុកបាណន់ ចំនួន ៥នាក់ ឲ្យចូលខ្លួនដើម្បីសាកសួរពីបទលួច តាមសំណុំរឿងព្រហ្មទណ្ឌលេខ២៣១ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣។
2013-05-09
គ្រោះមហន្តរាយ ដូចជាខ្យល់ព្យុះ រន្ទះបាញ់ ទឹកជំនន់ និងគ្រោះរាំងស្ងួត ត្រូវគេសង្កេតឃើញថាកំពុងតែគំរាមកំហែងអាយុជីវិតមនុស្ស សត្វ និងដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។