ប័ណ្ណសារព័ត៌មាន
2013-05-08
កម្មកររោងចក្រ អ៊ឹម.វ៉េ (M&V) បាននាំគ្នាធ្វើកូដកម្មដោយស្ងៀមស្ងាត់មិនព្រមធ្វើការងារ ដើម្បីទាមទារថៅកែរោងចក្រនេះកុំឲ្យបញ្ឈប់ប្រធានរដ្ឋបាល ដែលពួកគេចាត់ទុកថាជាមនុស្សស្លូតបូត ចេះយល់ពីទុក្ខលំបាករបស់កម្មករ។
2013-05-08
កម្មកររោងចក្រកាត់ដេរ ឈ្មោះ ផាញ ហ្គ្រេត (Pine Great) មានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ជាង ២០០នាក់ នៅថ្ងៃទី៨ ឧសភា តវ៉ាទាមទារឲ្យភាគីរោងចក្របើកប្រាក់បំណាច់ឲ្យពួកគេ។
2013-05-08
សិល្បករ តារាចម្រៀងផលិតកម្មនានា បានអះអាងថា ការផលិតចម្រៀងត្រូវបំពេញទៅតាមតម្រូវការ ឬមនោសញ្ចេតនារបស់អ្នកស្ដាប់ ទៅតាមសម័យកាលនីមួយៗ។ ប៉ុន្តែ កត្តានេះមិនមែនជាគ្រឿងលើកទឹកចិត្តដល់អ្នកផលិតទទួលបានជោគជ័យទេ។
2013-05-07
ក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅមួយឈ្មោះ សេនជូរី ខេមបូឌា មេនផៅវ័រ (CENTURY CAMBODIA MANPOWER) កំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានបោកប្រាស់ពួកគាត់ ដោយប្រើល្បិចពន្យារពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ។
2013-05-06
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយកាលពីយប់ថ្ងៃទី៥ ខែមេសា ផ្អាកការអនុវត្តសេចក្ដីសម្រេចរបស់អង្គប្រជុំដែលបានព្រមព្រៀងគ្នារវាងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងបណ្ដាប្រតិបត្តិករទូរស័ព្ទ ស្ដីពីវិធានការទប់ស្កាត់បាតុភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។
2013-05-06
ខេត្តឧត្តរមានជ័យ ដែលមានភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងជាប់ព្រំដែនគ្នាជាមួយខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត នៃប្រទេសថៃ កំពុងមានបញ្ហាជាច្រើនទាក់ទងនឹងប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ និងទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
2013-05-06
ច្បាប់ស្ដីពីជលផលហាមប្រជាពលរដ្ឋចូលនេសាទក្នុងតំបន់អភិរក្ស។ តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចរដ្ឋបាលជលផល និងអាជ្ញាធរដែនដីគ្រប់ថ្នាក់។
2013-05-05
សមណសិស្សសមណនិស្សិត (សិស្សនិស្សិតជាព្រះសង្ឃ) ដែលបាននិមន្តចេញទៅរៀននៅក្រៅប្រទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានថេរដីកាបង្ហាញអំពីមូលហេតុដែលនាំឲ្យព្រះសង្ឃនិមន្តចេញទៅសិក្សានៅស្រុកគេ។
2013-05-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសជាញឹកញាប់ថា ប្រទេសកម្ពុជានឹងទទួលបានតំណក់ប្រេងកាតជាលើកដំបូង តាមការរុករករបស់ក្រុមហ៊ុនអាមេរិក ឈ្មោះ ឆេវរ៉ុន (Chevron) នៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ប៉ុន្តែការកំណត់ទិសដៅនេះ ត្រូវបានលើកពេលទៅវិញ។
2013-05-04
សិស្សសាលាជិត ២០០នាក់ នៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅពុំទាន់បានចូលរៀនគ្រប់គ្នានៅឡើយ ដោយសារសាលារៀនរបស់ពួកគេត្រូវខ្យល់ព្យុះបំផ្លាញ ហើយពុំទាន់បានជួសជុលឡើងវិញ។
2013-05-03
ក្រោយពីមានការទាមទារ និងតវ៉ាជាច្រើនលើក និងជាច្រើនឆ្នាំមក ឥឡូវរូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា បានកសាងចប់សព្វគ្រប់ និងបានយកមកដាក់តាំងនៅក្បែរវត្តលង្កា ទីកន្លែងដែលគេបាញ់ប្រហារសម្លាប់លោក។ ការដាក់តាំងជាផ្លូវការ បានធ្វើឡើងនៅថ្ងៃទី៣ ឧសភា។
2013-05-03
នៅពេលមានកម្មករខ្មែរមួយចំនួនទៅរកការងារធ្វើនៅប្រទេសថៃ មានក្រុមហ៊ុនខ្លះបានផ្សាយថា គេមានសេវាកម្មជួយសម្រួលឲ្យកម្មករទាំងនោះបានទៅដូចបំណង និងមានការងារធ្វើតាមការសន្យា ប៉ុន្តែក៏មានក្រុមហ៊ុនមួយចំនួនមិនបានគោរពពាក្យសន្យា និងបោកយកប្រាក់កម្មករខ្មែរទៀតផង។
2013-05-03
ក្រុមកម្មកររោងចក្រកាត់ដេររបស់ប្រទេសកូរ៉េ ឈ្មោះ ហាយ ហ្វេសិន (Hi fashion) មិនចូលធ្វើការ ដោយគាំទ្រក្រុមអ្នកដឹកជញ្ជូន និងអ្នកផ្គត់ផ្គង់សម្ភារៈឲ្យរោងចក្រ។ ចំណែកកម្មកររោងចក្រតម្បាញ យាន ដារ៉ុងហ្វុង (Yandarong Fong) សុំឲ្យថៅកែកុំដកយកប្រាក់សុខភាព ៥ដុល្លារ។
2013-05-02
រាជរដ្ឋាភិបាលកំពុងពន្លឿនឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះសីលា ជាអ្នកម៉ៅការសាងសង់រូបសំណាកព្រះបរមរូបសម្ដេចឪ នរោត្តម សីហនុ សាងសង់ឲ្យរួចរាល់ឲ្យបានមុនថ្ងៃសម្ពោធជាផ្លូវការនៅថ្ងៃបុណ្យឯករាជ្យជាតិ ទី៩ ខែវិច្ឆិកា ខាងមុខ។
2013-05-02
រយៈពេល ៤ខែ ឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញអង្ករបានប្រមាណ ១២ម៉ឺនតោនទៅប្រទេស ចំនួន ៤២ លើពិភពលោក។ ចំនួននេះកើនឡើងជាង ១០០% បើប្រៀបនឹងដើមឆ្នាំ២០១២។