ប័ណ្ណសារព័ត៌មាន
2013-04-13
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលមកដល់នៅវេលាម៉ោង ២ និង ១២នាទី ព្រឹកថ្ងៃទី១៤ ខែមេសា។ ប្រជាពលរដ្ឋមួយចំនួន ចាប់យកឱកាសចូលឆ្នាំថ្មីនេះ ដើម្បីលក់ដូរគ្រឿងដង្វាយទេវតាផ្សេងៗថ្វាយទេវតា ឆ្នាំម្សាញ់ ព្រះនាម ព្រះនាង ទុង្សាទេវី។ គ្រឿងសក្ការបូជាទាំងនោះ មានដូចជា ផ្កាភ្ញី ស្លាធម៌ បាយសី ផ្លែឈើ ទៀនធូបជាដើម។
2013-04-13
ស្ថានភាពទល់មុខដាក់គ្នារវាងទាហានខ្មែរ-ថៃ នៅតាមបន្ទាត់ព្រំដែនចាប់ពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ទៅដល់តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ គឺនៅស្ងប់ស្ងាត់ជាធម្មតាទេ រហូតមកដល់ពេលនេះ។
2013-04-13
អ្នកធ្វើដំណើរពីតំបន់ព្រំដែនខ្មែរ-ថៃ ទៅទីក្រុងភ្នំពេញ បានរអ៊ូរទាំពីតម្លៃដឹកជញ្ជូនតាមរថយន្ត ដែលកំពុងឡើងថ្លៃនៅពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។ ការដំឡើងថ្លៃសេវាដឹកជញ្ជូន បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ជាពិសេសចំពោះប្រជាពលរដ្ឋខ្មែរ បាននាំគ្នាវិលត្រឡប់មកពីស្រុកថៃ វិញ។
2013-04-13
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៣៖ «វប្បធម៌ហែហម»។
2013-04-12
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល បញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយជនរងគ្រោះដោយធ្វើចំណាកស្រុកខុសច្បាប់ ទៅរកការងារនៅក្រៅប្រទេស។ សំណើនេះ គឺតបតាមសំណូមពររបស់ជនរងគ្រោះ ដែលត្អូញត្អែរខ្វះលទ្ធភាពធ្វើលិខិតឆ្លងដែន ដែលមានតម្លៃខ្ពស់ ទើបពួកគេប្រថុយធ្វើចំណាកស្រុកខុសច្បាប់។
2013-04-12
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១២ ខែមេសា បានប្រកាសបើកការដ្ឋានដើម្បីសាងសង់ពហុកីឡាដ្ឋានជាតិថ្មីដ៏ធំមួយ ឈ្មោះថា "មរតកតេជោ" ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ តំបន់ព្រែកក្តាម នៅជាយរាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណសាងសង់នោះ គឺក្រុមហ៊ុនរបស់ជាតិឈ្មោះអិល.វាយ.ភី គ្រុប (L.Y.P Group) ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា លី យ៉ុងផាត់។
2013-04-12
កុមារទាំងឡាយដែលមានឪពុកម្ដាយ ឬអាណាព្យាបាល ពិតជាសប្បាយរីករាយ និងថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីឪពុកម្ដាយ នៅពេលបុណ្យចូលឆ្នាំខ្មែរនេះ។ ក៏ប៉ុន្តែ បើគេបែរទៅមើលជីវិតកុមារកំព្រាវិញ កុមារទាំងនោះមិនត្រឹមតែមិនមានឪពុកម្ដាយថ្នាក់ថ្នម ឬផ្ដល់រង្វាន់ឲ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះទេ តែពួកគេថែមទាំងខ្វះស្បៀងអាហារទៀតផង។
2013-04-11
នៅថ្ងៃទី១១ មេសា អតីតកម្មករឡឥដ្ឋចំនួន ៤គ្រួសារ ក្នុងចំណោម ១៩៤គ្រួសារ នៅសង្កាត់ចាក់អង្រែលើ បានប្រមូលផ្ដុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារសំណងប្រាក់គោលនយោបាយពីរដ្ឋាភិបាលចំនួន ១លានរៀល ក្នុងមួយគ្រួសារ ដែលជាសំណងក្រោយពីរដ្ឋយកអតីតឡឥដ្ឋទី១ នេះ ដើម្បីធ្វើផ្លូវថ្នល់។
2013-04-11
បញ្ហាគ្រោះថ្នាក់ចរាចរណ៍រៀងរាល់ថ្ងៃនៅកម្ពុជា បានទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មន្ត្រីរដ្ឋាភិបាល និងរហូតដល់មន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក។
2013-04-11
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសា បានប្រកាសសុំឲ្យប្រជាពលរដ្ឋ និងយោធាកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រក្សាភាពស្ងប់ស្ងាត់ នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) បកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
2013-04-10
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកប្រទេសកម្ពុជា វិញហើយនៅថ្ងៃទី១០ ខែមេសា ក្រោយពីបានទៅបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា។
2013-04-10
មន្ត្រីសហព័ន្ធកីឡាប្រដាល់ ឲ្យដឹងថា កីឡាប្រដាល់សព្វថ្ងៃមានសន្ទុះរីកចម្រើន ប៉ុន្តែអ្នកប្រដាល់ខ្មែរ មិនអាចពឹងពាក់មុខរបរប្រដាល់ ដើម្បីចិញ្ចឹមជីវិតបានទេ។ អ្នកប្រដាល់ឡើងវាយនៅលើរេញទូរទស្សន៍ ភាគច្រើនជាក្រុមមនុស្សដែលមានជីវភាពក្រីក្រ។
2013-04-10
រដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា មានប្រមាណ ៧% ជាមធ្យមនៅរយៈពេលពីរឆ្នាំខាងមុខ។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចយល់ថា ផលពីកំណើននេះ ហាក់ដូចជាមិនបានចែករំលែកស្មើភាពគ្នារវាងអ្នកមាននិងអ្នកក្រីក្រឡើយ។
2013-04-09
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានដឹកនាំគណៈប្រតិភូអ្នកជំនាញច្បាប់ និងអ្នកជំនាញផែនទីកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) នៅប្រទេសហុឡង់ដ៍ (Netherlands) នៅល្ងាចថ្ងៃទី៩ ខែមេសា។
2013-04-09
រៀងរាល់ពេលមានពិធីបុណ្យជាតិ អន្តរជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ជាដើម គេតែងសង្កេតឃើញមានការដំឡើងថ្លៃធ្វើដំណើរពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តគ្រប់ប្រភេទ មានដូចជារថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរប្រភេទតូច ឬហៅថាតាក់ស៊ី ជាដើម។