ប័ណ្ណសារព័ត៌មាន
2013-03-11
មន្ត្រីចុះត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់នៅផ្លូវជាតិលេខ៦ នាខែត្រកំពង់ធំ បានយល់ព្រមសម្របសម្រួលជាមួយម្ចាស់ឡានធំដឹកទំនិញ ដោយបញ្ចុះតម្លៃផាកពិន័យចំនួន ៥០% នៃតំលៃត្រូវបង់ផាកពិន័យសរុបនោះហើយ។
2013-03-10
ប្រភពពីសមត្ថកិច្ច និងក្រុមមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានការពារព្រំដែនថៃ នៃខេត្តស៊ីសាកេត បានបាញ់រះបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ ម្នាក់រងរបួស និងចាប់ខ្លួន ៣នាក់ផ្សេងទៀត កាលពីពេលថ្មីៗ។
2013-03-10
ធនាគារក្នុងស្រុកអះអាងថា ប្រាក់ដុល្លារអាមេរិកក្រដាស ៥០ និង ១០០ ផលិតក្នុងឆ្នាំ២០០៩ នៅតែធ្វើចរាចរណ៍ជាធម្មតានៅក្នុងស្រុក មិនដូចពាក្យចចាមអារ៉ាមដែលលេចឮពីមួយទៅមួយនៅតាមទីផ្សារ និងកន្លែងដូរប្រាក់មួយចំនួនដែលផ្អើលថា លុយទាំងនោះផ្អាកការចាយវាយនោះទេ។
2013-03-09
ពលរដ្ឋនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ រិះគន់ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិខេត្តមួយនេះ ថាបានបង្ខំឲ្យពលករចំណាកស្រុកដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ត្រូវបង់លុយប្រមាណ ១ម៉ឺនរៀលក្នុងម្នាក់ មុននឹងចេញផុតពីប៉ុស្តិ៍ត្រួតពិនិត្យមកដល់ដីខ្មែរវិញ។
2013-03-09
ក្រុមអ្នកបើកឡានដឹកទំនិញជាច្រើនគ្រឿង បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៦ ត្រង់ស្រុកសន្ទុក ខេត្តកំពង់ធំ អស់ជាច្រើនម៉ោងនៅថ្ងៃទីសៅរ៍ ទី៩ ខែមីនា។ ការតវ៉ាដោយបិទផ្លូវនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលដែលពិនិត្យការផ្ទុកទំនិញលើផ្លូវនេះ បានឃាត់ឡានដឹកទំនិញចំនួន ៣គ្រឿង ដែលផ្ទុកលើសចំណុះអោយបង់ប្រាក់ផាកពិន័យ។
2013-03-09
ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងបទល្មើសនេសាទ កំពុងស៊ើបអង្កេតទៅលើមន្ត្រីរដ្ឋបាលជលផលខ្លះ ដែលគេសង្ស័យថា អាចនឹងមានជាប់ពាក់ព័ន្ធដល់ការបើកដៃឱ្យមានអំពើនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប។
2013-03-09
លោក គង់ វុទ្ធី ហៅនាយ ក្វាន់ ទុង ជាសិល្បករចម្រៀងកំប្លែងដ៏ល្បីមួយរូប កាលពីអំឡុងទសវត្សរ៍៨០ ហើយនិងភរិយារបស់លោក គឺអ្នកស្រី ជុំ ណារី ដែលជាអតីតតារាវីដេអូកាលពីទសវត្សរ៍៩០។ សព្វថ្ងៃនេះ អ្នកទាំងពីរបានជួយចិញ្ចឹមបីបាច់រក្សាកុមារកំព្រា និងកុមារទីទ័លក្រប្រមាណជាង ៣០នាក់។
2013-03-09
មនុស្សចាស់មួយចំនួននៅក្នុងប្រទេសកម្ពុជា គឺជាជនក្រីក្រ និងគ្មានអ្នកទីពឹង ដែលត្រូវតែប្រឹងប្រែងធ្វើការដោយខ្លួនឯង ដើម្បីជីវភាពប្រចាំថ្ងៃ បើទោះបីជាពួកគាត់ទ្រុឌទ្រោមកម្លាំងកាយ មិនសមនឹងធ្វើការងារតទៅទៀតក៏ដោយ។
2013-03-08
មន្ត្រីទទួលបន្ទុកពន្ធនាគារព្រៃស ឲ្យដឹងថា បច្ចុប្បន្ន ស្ត្រីដែលកំពុងជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២ មានចំនួនជិត ៥០០នាក់ ដែលស្ថិតក្រោមការគាំពារទាំងជំនាញបច្ចេកទេស អប់រំ និងការស្នាក់នៅដូចពលរដ្ឋនៅខាងក្រៅ។
2013-03-08
ប្រទេសបារាំង នឹងផ្តល់ប្រាក់ជំនួយប្រមាណ ៧៤លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្រោមគម្រោងកម្មវិធីហិរញ្ញប្បទានជាច្រើន។
2013-03-08
អ្នកជំនាញខាងកសិកម្ម បានរកឃើញថា ការពង្រីកចំណេះដឹង តួនាទីនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ដល់កសិករ ការពង្រីកសេវាកម្មទីផ្សារ និងសេវាផលិតកសិកម្មជាកត្តាមូលដ្ឋាន សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ។ ម៉្យាងវិញទៀត ការធ្វើកសិកម្មចំណេញ លុះត្រាតែស្រូវមានតម្លៃយ៉ាងហោចណាស់ ១ពាន់រៀលក្នុងមួយគីឡូក្រាម។
2013-03-07
របាយការណ៍ពាក់ព័ន្ធថវិកាជាតិ រដ្ឋាភិបាលកម្ពុជា មិនសូវបញ្ចេញឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅបានដឹងទេ។ ប៉ុន្តែ សង្គមស៊ីវិលមួយចំនួនបានព្យាយាមស្វែងរករបាយការណ៍នោះ ហើយបានវាយតម្លៃលទ្ធផលអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាជាតិឆ្នាំ២០១២ ដោយមានដាក់បង្ហាញចំណាត់ថ្នាក់កម្រិតទាបបំផុតនៅក្នុងសិក្ខាសាលានាសណ្ឋាគារសាន់វ៉េ (Sunway) ក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ មីនា។
2013-03-07
មនុស្សចំនួន ៧នាក់ ស្លាប់ និង ៧នាក់ទៀត រងរបួសក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយខ្នងរបស់គ្រួសារជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ ទៀបភ្លឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ នៅភូមិពូត្រំ ជាតំបន់ព្រៃភ្នំ ក្នុងសង្កាត់រមនា ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។
2013-03-06
ប្រជាពលរដ្ឋ និងឈ្មួញខ្មែរដែលដឹកផលិតផលកសិកម្មទៅលក់នៅប្រទេសវៀតណាម នៅតាមច្រកដារ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម មានការព្រួយបារម្ភចំពោះសកម្មភាពប៉ូលិសសេដ្ឋកិច្ចវៀតណាម ចាប់មនុស្ស និងរឹបយកលុយដែលបានមកពីការលក់ផលិតផលកសិកម្ម។
2013-03-06
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រកាសជ្រើសរើសបុគ្គលិកជាជនពិការឲ្យចូលបម្រើការងារលើកដំបូងក្នុងប្រទេសកម្ពុជា។