ប័ណ្ណសារព័ត៌មាន
2013-03-09
មនុស្សចាស់មួយចំនួននៅក្នុងប្រទេសកម្ពុជា គឺជាជនក្រីក្រ និងគ្មានអ្នកទីពឹង ដែលត្រូវតែប្រឹងប្រែងធ្វើការដោយខ្លួនឯង ដើម្បីជីវភាពប្រចាំថ្ងៃ បើទោះបីជាពួកគាត់ទ្រុឌទ្រោមកម្លាំងកាយ មិនសមនឹងធ្វើការងារតទៅទៀតក៏ដោយ។
2013-03-08
មន្ត្រីទទួលបន្ទុកពន្ធនាគារព្រៃស ឲ្យដឹងថា បច្ចុប្បន្ន ស្ត្រីដែលកំពុងជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២ មានចំនួនជិត ៥០០នាក់ ដែលស្ថិតក្រោមការគាំពារទាំងជំនាញបច្ចេកទេស អប់រំ និងការស្នាក់នៅដូចពលរដ្ឋនៅខាងក្រៅ។
2013-03-08
ប្រទេសបារាំង នឹងផ្តល់ប្រាក់ជំនួយប្រមាណ ៧៤លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្រោមគម្រោងកម្មវិធីហិរញ្ញប្បទានជាច្រើន។
2013-03-08
អ្នកជំនាញខាងកសិកម្ម បានរកឃើញថា ការពង្រីកចំណេះដឹង តួនាទីនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ដល់កសិករ ការពង្រីកសេវាកម្មទីផ្សារ និងសេវាផលិតកសិកម្មជាកត្តាមូលដ្ឋាន សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ។ ម៉្យាងវិញទៀត ការធ្វើកសិកម្មចំណេញ លុះត្រាតែស្រូវមានតម្លៃយ៉ាងហោចណាស់ ១ពាន់រៀលក្នុងមួយគីឡូក្រាម។
2013-03-07
របាយការណ៍ពាក់ព័ន្ធថវិកាជាតិ រដ្ឋាភិបាលកម្ពុជា មិនសូវបញ្ចេញឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅបានដឹងទេ។ ប៉ុន្តែ សង្គមស៊ីវិលមួយចំនួនបានព្យាយាមស្វែងរករបាយការណ៍នោះ ហើយបានវាយតម្លៃលទ្ធផលអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាជាតិឆ្នាំ២០១២ ដោយមានដាក់បង្ហាញចំណាត់ថ្នាក់កម្រិតទាបបំផុតនៅក្នុងសិក្ខាសាលានាសណ្ឋាគារសាន់វ៉េ (Sunway) ក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ មីនា។
2013-03-07
មនុស្សចំនួន ៧នាក់ ស្លាប់ និង ៧នាក់ទៀត រងរបួសក្នុងហេតុការណ៍ភ្លើងឆេះផ្ទះមួយខ្នងរបស់គ្រួសារជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ ទៀបភ្លឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ នៅភូមិពូត្រំ ជាតំបន់ព្រៃភ្នំ ក្នុងសង្កាត់រមនា ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។
2013-03-06
ប្រជាពលរដ្ឋ និងឈ្មួញខ្មែរដែលដឹកផលិតផលកសិកម្មទៅលក់នៅប្រទេសវៀតណាម នៅតាមច្រកដារ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម មានការព្រួយបារម្ភចំពោះសកម្មភាពប៉ូលិសសេដ្ឋកិច្ចវៀតណាម ចាប់មនុស្ស និងរឹបយកលុយដែលបានមកពីការលក់ផលិតផលកសិកម្ម។
2013-03-06
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រកាសជ្រើសរើសបុគ្គលិកជាជនពិការឲ្យចូលបម្រើការងារលើកដំបូងក្នុងប្រទេសកម្ពុជា។
2013-03-06
អ្នកវិភាគសេដ្ឋកិច្ចរកឃើញថា ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី រដ្ឋាភិបាលមានតួនាទីជាអ្នកសម្របសម្រួលនូវដំណើរការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។
2013-03-05
សហជីពតំណាងកម្មករមួយចំនួនឲ្យដឹងថា ភាគីសហជីពតំណាងកម្មករ ត្រៀមខ្លួនបន្តប្រជុំជជែករឿងប្រាក់ខែអប្បបរមាជាមួយតំណាងថៅកែរោងចក្រកាត់ដេរទៀត ប៉ុន្តែមិនព្រមទទួលយកប្រាក់ខែគោលតិចជាង ១០០ដុល្លារក្នុងមួយខែទេ។
2013-03-03
ក្រុមហ៊ុនធំ២ ពីសហរដ្ឋអាមេរិក គឺក្រុមហ៊ុន វ៉ល ម៉ាត (Wal-Mart) និង អេច្ឆ អែន អឹម (H&M) ដែលបានបញ្ជាទិញសំលៀកបំពាក់កាត់ដេរ និងសម្ភារៈផ្សេងៗមួយចំនួនទៀតពីរោងចក្រ ឃីងឡែន (Kingsland) បានយល់ព្រមផ្ដល់ប្រាក់សំណង និងប្រាក់អតីតភាពការងារចំពោះកម្មករ កម្មការិនី ប្រមាណជា ២០០នាក់។
2013-03-02
ប្រជាពលរដ្ឋ ៤នាក់ តំណាងឲ្យអ្នកភូមិជាង ២០០គ្រួសារ បាននាំគ្នាធ្វើដំណើរទៅទីស្នាក់ការសមាគមអាដហុក (Adhoc) ក្នុងខេត្តបាត់ដំបង ដើម្បីសុំឲ្យសមាគមនេះធ្វើកិច្ចអន្តរាគមន៍ទៅអាជ្ញាធរ និងមន្ត្រីជលផល អនុញ្ញាតឲ្យអ្នកភូមិអាចមានលទ្ធភាពប្រកបរបរនេសាទជាលក្ខណៈគ្រួសារឡើងវិញ។
2013-03-02
អ្នកស្រី នួន ភីមាន ដែលជាអតីតបុគ្គលិករបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅថាអ៊ុនតាក់ (UNTAC) និងធ្លាប់ជាបុគ្គលិករបស់អង្គការអន្តរជាតិជាច្រើនទៀត បានលះបង់ការងាររបស់ខ្លួនដែលទទួលប្រាក់កម្រៃខ្ពស់ មកចាប់យកការងារជាមួយកុមារក្រីក្រក្នុងសហគមន៍រើសសំរាមស្ទឹងមានជ័យ ទៅវិញ។
2013-03-02
ប្រជាពលរដ្ឋខ្មែរមានលំនៅឋានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ បានអះអាងថា ប្រទេសថៃ កំពុងមានមហិច្ឆតារំលោភយកទឹកដីកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ពួកគេអះអាងថា សព្វថ្ងៃនេះសកម្មភាពទាហានថៃ បានរំកិលចូលឈរជើងក្នុងទឹកដីកម្ពុជា តាមតំបន់ខ្លះនៃជួរភ្នំដងរែក។ ប៉ុន្តែអាជ្ញាធរខ្មែរហាក់មិនសូវចាប់អារម្មណ៍ ឬក៏ដឹងឮដែរ តែមិនហ៊ានប្រតិកម្មជាមួយថៃ ឡើយ។
2013-03-01
គ្រោះថ្នាក់ចរាចរណ៍មួយនៅលើមហាវិថីព្រះនរោត្តម នៅម៉ោងជាង ៥ល្ងាច ថ្ងៃទី១ ខែមីនា បណ្ដាលឲ្យសម្លាប់ក្មេងយ៉ាងតិច ៣នាក់ និងរបួសជិត ១០នាក់។