កម្ពុជា​ទទួល​បាន​មេដាយ​សរុប ៧១​គ្រឿង​នៅ​ថ្ងៃទី​៧ ឧសភា

កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន ៧១​គ្រឿង គិត​ត្រឹម​ម៉ោង ៦​កន្លះ ល្ងាច​ថ្ងៃទី​៧ ឧសភា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២។

ក្នុង​នោះ​២៧ គ្រឿង​ជា​មេដាយ​មាស ២១​គ្រឿង​ជា​មេដាយ​ប្រាក់ និង​២៣​គ្រឿង​ជា​មេដាយ​សម្រិត។

ការ​ទទួល​បាន​មេដាយ​សរុប​៧១​គ្រឿង​នេះ​ធ្វើ​ឲ្យ​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ជា​បណ្ដោះអាសន្ន ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន ៥០​គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​១៦ គ្រឿង​មេដាយ​ប្រាក់​ចំនួន ១១​គ្រឿង និង​ចំណាត់ថ្នាក់​លេខ​៣ គឺ​ប្រទេស​ថៃ ដែល​ទទួល​បាន​មេដាយ​សរុប​ចំនួន​៥១ គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​១៥​គ្រឿង មេដាយ​ប្រាក់​ចំនួន ១៥​គ្រឿង។

ការ​ប្រកួត​នៅ​ថ្ងៃ​ដដែល​នេះ គឺ​ដើម្បី​ដណ្ដើម​មេដាយ​មាស​សរុប​ចំនួន ៤៦​មេដាយ លើ​វិញ្ញាសា​កីឡា​គុនខ្មែរ កីឡា​គុនល្បុក្កតោ កីឡា​អេឡិចត្រូនិក​(E-SPORT) និង​កីឡា​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។